ភាគីថៃបានសម្រេចឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់ប័ណ្ណព្រំដែនស្នាក់នៅបានរយៈពេល៧ថ្ងៃដូចមុន

(បន្ទាយមានជ័យ)៖ ភាគីថៃបានសម្រេចឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់ប័ណ្ណព្រំដែនដែនស្នាក់នៅបានរយៈពេល៧ថ្ងៃដូចមុន វិញហើយចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ។

មន្រ្តីគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ភាគីថៃបានសម្រេចឲ្យប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែន(Border Pass) វាយត្រាមួយដងអាចឲ្យស្នាក់នៅក្នុងទឹកដីថៃរយៈពេល៧ថ្ងៃដូចមុនហើយ ដែលចាប់អនុវត្តន៍ចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២តទៅ។ ដោយរយៈពេលកន្លងមកប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា.ថៃត្រូវបានភាគីថៃអនុញ្ញាតិស្នាក់នៅរយៈពេល២យប់ ៣ថ្ងៃ និងប្រជាពលរដ្ឋថៃចូលមកកម្ពុជាអនុញ្ញាតិឲ្យ៧ថ្ងៃ។

មន្ត្រីរូបនោះបានបញ្ជាក់ថា៖ ប័ណ្ណព្រំដែនកម្ពុជា.ថៃនេះគឺប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋខេត្តជាប់ជាយដែនហើយអាចមានសិទ្ធិដើរបាន១ខេត្តជាប់ជាយដែនបើចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតភាគីថៃចូលមកកម្ពុជាមានខេត្តបន្ទាយមានជ័យ និងកម្ពុជាចូលតាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹកចូលបានខេត្តស្រះកែវ។

គួរបញ្ជាក់ថា៖ ការចេញចូលតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតត្រូវអនុវត្តការណែនាំរបស់ក្រសួងសុខភិបាលដោយពិនិត្យសុខភាព ភាគីថៃលុបចោលការទិញ(ថៃឡិនថាស និងធានារ៉ាប់រងសុខភាព) ហើយអ្នកដែលអាចប្រើប្រាស់ប័ណ្ណព្រំដែនចេញ.ចូលបាន តម្រូវឲ្យមានកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ.១៩ ចាប់ពី២ដូសឡើងទៅ៕(សៅ នៅ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *