វាយកម្លាំងប្រជាការពារឱ្យរបួស,ប៉ូលិសឃាត់មុខសញ្ញាចំនួន២នាក់

កណ្ដាល ៖ បុរសជាកម្លាំងប្រជាការពារម្នាក់បានរងរបួស បន្ទាប់ពីមុខសញ្ញាលួច២ នាក់ ព្រួតវាយឱ្យរបួស ខណៈពួកគេលួចទ្រព្យសម្បត្តិរបស់អ្នកស្រុក ដែលអំពើហិង្សាដោយចេតនានេះ កើតឡើងនាថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២២  វេលា ម៉ោង៦និង៣០នាទីព្រឹក  នៅចំណុចភូមិ ចំបក់ ឃុំ សៀមរាប ស្រុកកណ្ដាល ស្ទឹង  ខេត្ត កណ្ដាល  ហើយត្រូវបានប៉ូលិសឃាត់ខ្លួន នៅថ្ងៃទី ០២ ខែ  កក្កដា ឆ្នាំ  ២០២២។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ផាន់ សុភ័ក្រ្ត អាយុ៥៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកសិករ និង ជាប្រជាការពារ រងរបួស ចំថ្ងាស់ផ្នែក ខាង ស្ដាំ  បណ្ដាលឱ្យជនរងគ្រោះ ដួល សន្លប់ បោក ក្បាល លើផ្លូវ ជាតិ  ។

ចំណែកជនសង្ស័យ២នាក់ រួមមាន ១-ឈ្មោះហួរ តូម៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ និង ២-ឈ្មោះផល មេត្តា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។ វត្ថុតាង ចាប់ យក  ដុំ ឥដ្ឋ ការ៉ូឡា  ០១ដុំ។

ប៉ូលិសបន្តថា នៅ ថ្ងៃទី ០១  ខែ សីហា  ឆ្នាំ ២០២២  វេលា ម៉ោង ៦និង១០នាទី ល្ងាច ជនរងគ្រោះ ជាប្រជាការពារ  កំពុង ឈរ យាម នៅ គោលដៅ ចំ ផ្លូវ បេតុង ក្នុង ភូមិ សៀមរាប  ឃុំ  សៀមរាប  ,ពេល នោះមានក្រុមការងារ ប្រជាការពារ  បាន ហៅតាម វិទ្យុ ទាក់ទង Icom ប្រាប់  មុខ សញ្ញា លួច ដែ ក  កាល ពី ព្រឹក មិញ ពួក វា យកដែកទៅ លក់ទៀត ហេីយទៅទិសខាង ជេីង  ។

ប៉ូលិសបន្តថា ពេលនោះ ជនរងគ្រោះ បាន ជិះ ម៉ូតូ ចេញ ទៅ ដល់ ចំណុច កេីតហេតុ បានឃេីញ ជនសង្ស័យ ទាំង ពីរ នាក់  ដេីរ ត្រឡប់មកទិស ខាង ត្បូង វិញ  ហើយបាន ប្រតាយប្រតប់ ជាមួយ ប្រជា ការពារ  ,ស្រាប់តែ ជនសង្ស័យ ឈ្មោះ  ហួរ  តូម៉ា  បានយក ដុំ ឥដ្ឋ ការូឡា  គប់មកលេី ជនរងគ្រោះ ចំថ្ងាស់ផ្នែក ខាង ស្ដាំ  បណ្ដាលឱ្យជនរងគ្រោះ ដួល សន្លប់ បោក ក្បាល លើផ្លូវ ជាតិ  រួចនាំគ្នា រត់ ខ្លួន អស់។

ប៉ូលិសបន្តទៀតថា លុះ ព្រឹក ថ្ងៃ ទី  ០២  ខែ  សីហា  ឆ្នាំ  ២០២២  វេលា ម៉ោង ៧ព្រឹក កម្លាំងប៉ូលិសប៉ុស្តិ៍  រដ្ឋ បាល សៀមរាប  បាន ឃាត់ខ្លួន ជនសង្ស័យ  រួចបញ្ជូន មកកាន់ អធិការ ដ្ឋាន ប៉ូលិស ស្រុក កណ្ដាល ស្ទឹង  ដេីម្បី កសាង សំណុំ រឿង តាម នីតិ វិធី ច្បាប់  ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *