ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះដោយសារខ្យលកន្រ្ទាក់ ទទួលស្បៀងអាហារពីប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុក

 

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារៈ នៅព្រឹក ថ្ងៃទី០៣ ខែសីហា  ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ

ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ដ  ចុះជួយស្រុកឆែប  បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ប្រគល់ជូនពលរដ្ឋ ដែលជួបគ្រោះ ធម្មជាតិបណ្ដាលឱ្យរលំផ្ទះ ខូចខាតទាំងស្រុង  ស្ថិតនៅភូមិ កាឡោត  ឃុំសង្កែពីរ  ស្រុកឆែប  ខេត្តព្រះ វិហារ។

ជនរងគ្រោះ ម្ចាស់ផ្ទះ មានឈ្មោះ  ហាំ  ហាន ភេទប្រុស អាយុ  ៣៩ឆ្នាំ  និងប្រពន្ធ ឈ្មោះ  ព្រំ  គឿន   អាយុ  ៣៦ឆ្នាំ  មានកូន ក្នុង បន្ទុក ចំនួន   ០២ នាក់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ បន្ទាប់ ពីចុះពិនិត្យមើលរួចមក  ឯកឧត្ដម ប្រធានបានឱ្យក្រុមការងារ សាងសង់លំនៅដ្ឋានថ្មីជូនពួកគាត់ឡើងវិញនាពេលខាងមុខនេះ។

នៅក្នុងឱកាសនោះដែរឯកឧត្ដមប្រធាន បានចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារឧប្បទ្ទវហេតុនាពេលនេះ និងបានផ្តាំផ្ញើណែនាំ សូមមានការប្រុងប្រយ័ត្នពេលមានខ្យល់ខ្លាំង ឬពេលភ្លៀងត្រូវរកកន្លែងដែលមានសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ និងសូមអោយបងប្អូនថែររក្សា សុខភាព ត្រូវមានអនាម័យ ជាប់ជាប្រចាំចូលរួមការពារខ្លួនពីការឆ្លងជំងឺផ្សេងៗផងដែរ ។

សម្ភារៈស្បៀងអាហារផ្ដល់ជូនរួមមាន៖

អង្ករ   មី  ត្រីខ ទឹកស៊ីអ៊ីវ  ប៊ីចេង តង់ទំហំ  ៤x៦  ប៉ៅអ៊ី  ,មុង   និងថវិកាចំនួន ១០០,០០០រៀលផងដែរ។ បន្ទាប់ មក  ឯក ឧត្ដម ប្រធាន  បានបន្ត ចុះពិនិត្យមើលផ្ទះរបស់ប្រជាពលរដ្ឋដែលខូចខាតនិងទ្រុតទ្រោមមួយគ្រួសារទៀត  ដើម្បីឲ្យក្រុមការងាររៀបចំជួសជុលឡើងវិញជូនពួកគាត់ផងដែ រ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *