ព្រះវិហារៈ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ លោក សុខ សាន្តតារ៉ា ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឆែប រួមជាមួយក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ចំនួន ០១គ្រួសារ ស្ថិតនៅភូមិកាឡោត ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះដែរលោកប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារឧប្បទ្ទវហេតុនាពេលនេះ និងបានផ្តាំផ្ញើសូមមានការប្រុងប្រយ័ត្នពេលមានខ្យល់ខ្លាំង ឬពេលភ្លៀងត្រូវរកកន្លែងដែលមានសុវត្ថិភាព ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។ និងបានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សា សុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារខ្លួនពីការឆ្លងជំងឺ កូវីដ១៩ ។
សម្ភារផ្តល់ជូនរួមមាន៖អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ តង់១ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកា ២០០,០០០រៀល ផងដែរ៕