ឯកឧត្តម សាន់ យូ អញ្ជើញក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាងទន្លេ នៅស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង: អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត លោក.សាន់យូ.អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខៈ៩៨ អនក្រ.បក  ស្តីពីការគ្រប់គ្រងអាងទន្លេ និងពិនិត្យផ្ទៀងផ្ទាត់កំណត់ន្វវទំហំផ្ទៃដីបឹងធម្មជាតិចំណីមាត់អាង ទន្លេ បឹង ស្ទឹង អូរ ប្រឡាយបួរនៅស្រុកកំពង់លែងពិធីនេះធ្វើឡើងនៅថ្ងៃទី១៥គម្ភះ២០២១នៅក្នុងសាលាស្រុកកំពង់លែង ។នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អស់លោក លោកស្រីជំនាញពាក់ព័ន្ធដែលស្ថិតក្នុងក្រុមការងារគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្ត លោកអភិបាល អភិបាលរងស្រុកមេបញ្ជាការ មេបញ្ជាការរងស្រុក អធិការ អធិការរងស្រុក លោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំទាំង៩ និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលជាប់និងមាត់បឹង ស្ទឹងចូលរួមជាច្រើនរូប។អភិបាលស្រុកកំពង់លែង លោក សំចាន់ថន បានឡើងរាយការណ៍ពីសកម្មភាពនៅក្នុងស្រុករួចមកអភិបាលរងខេត្តកំពង់ឆ្នាំងលោក សាន់ យូ បានមានប្រសាសន៍លើកឡើងថាៈ ការគ្រប់គ្រងនេះមានគោលដៅកំណត់ពីនីតិវិធីនៃការរៀបចំ និងការអនុវត្តលើការគ្រប់គ្រង អភិរក្ស និងការអភិវឌ្ឌ្បអាងទន្លេ ទន្លេរង ទឹកលើដីជម្រាល ទឹកនៅក្រោមដី និងល្អាងទឹកក្រោមដីសុទ្ធតែជារបស់រដ្ឋ ។

អភិបាលរងខេត្តកំពង់ឆ្នាំងក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមឱ្យចូលរួមថែរក្សាការពារព្រៃឈើគ្រប់បឹង បួរ ស្ទឹង អាងទឹក ដែលមានស្រាប់កុំកាប់រុករានទន្ទា្រនពង្រីកបន្ថែម ពិសេសសុំឱ្យបងប្អូនគោរពច្បាប់ស្តីពីៈការគ្រប់គ្រងអាង ទន្លេដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ។ក្នុងឱកាសនោះក៏មានបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមលើកជាសំណួរសាកសួរដល់ក្រុមការងារគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនិងអ្នកពាក់ព័ន្ធ ទាក់ទងទៅនឹងការអាស្រ័យផលជាប់និងមាត់បឹងដែលច្បាប់បានចែង, ការសុំស្តារប្រឡាយ អាង.បឹងបួ ការសាងសង់លំនៅឋានដែលមានចំងាយ៥០ម៉ែត្រពីមាត់ទន្លេជាដើម ហើយក៏ទទួលបានការបកស្រាយពីជំនាញច្បាស់លាស់ជូនបងប្អូនប្រជាពលរដ្ឋយបានយល់ផងដែរ ៕ ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *