ព្រះវិហារៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចូលរួមក្នុងកម្មវិធីប្រគល់សម្ភារ:ចិញ្ចឹមមាន់តាមសហគមន៍ ចំនួន៦៦គ្រួសារ ក្នុងនោះមានទ្រុងមាន់ ចំណីកូនមាន់ និងសំណាញ់ព័ទ្ធការពារដល់សមាជិកសហគមន៍អូខ្លែងពណ៍ ដែលគាំទ្រដោយគម្រោងពិពិតកម្មគរសិកម្មកម្ពុជា(CASDP) សហការណ៍អនុវត្តដោយអង្គការAFD(Action for Development)
ពិធីចែកសម្ភារៈនេះធ្វើឡើង នៅទីស្នាក់ការសហគមន៍កសិកម្មអូខ្លែងពណ៍ ស្ថិតនៅសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានជម្រុញណែនាំដល់ កម្មករសហគមន៍ទាំងអស់ ត្រូវខិតខំប្រឹងប្រែងនិងយល់ពីការចិញ្ជឹមផ្ដល់តាមពីមន្រ្តីជំនាញបានពន្យល់ណែនាំដល់បងប្អូន ហើយយកទៅអនុវត្តអោយមានប្រសិទ្ធភាព និងដើម្បីកើនឡើងនូវប្រាក់ចំណូលបន្ថែមទៀត៕SKS