ស្រុកកំពង់រោទិ៍ទទួលបានរថយន្តដឹកសំរាម ម៉ាក់isuzu ១គ្រឿង ពីក្រសួងបរិស្ថានសម្រាប់ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម

 

ខេត្តស្វាយរៀង៖នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២នេះ លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើការរថយន្តដឹកសំរាម ម៉ាក់isuzu ១គ្រឿង ដែលទទួលបានពីក្រសួងបរិស្ថាន តាមរយៈគម្រោង ៣សេវា ៣គាំទ្រ (៣ស៣គ) ដើម្បីការរស់នៅស្អាត ភូមិឋានស្អាត របស់ក្រសួងបរិស្ថានសម្រាប់ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមទីប្រជុំជនស្រុក ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនស្រុក ប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។

គួរបញ្ជាក់ឱ្យដឹងថា រថយន្តដឹកសំរាមនេះ នឹងចូល រួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

ជាមួយគ្នានេះសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន និងឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាដែលបានផ្តល់រថយន្តដឹកសំរាមនេះជូនរដ្ឋបាលស្រុកក្នុងការប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងនៅក្នុងទីប្រជុំជនស្រុកកំពង់រោទិ៍ទាំងមូល និងសូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងដែលបានដឹកនាំ ចង្អុលបង្ហាញ និងមន្ទីរបរិស្ថានខេត្តដែលបានចូលរួមសហការជាមួយនឹងអាជ្ញាធរស្រុកដែលធ្វើឲ្យរដ្ឋបាលស្រុកទទួលបាននូវរថយន្តដឹកសំរាមមួយនេះ ដើម្បីចូលរួមចំណែកនៅក្នុងការសំអាតបរិស្ថាននៅក្នុងទីប្រជុំជនស្រុកទាំងមូលឱ្យបានល្អប្រសើរឡើងស្របតាមអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *