ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តស្វាយរៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធ មហាឧបាសិការ ដុក ខែន

 

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ៤កេីត  ខែស្រាពណ៌  ឆ្នាំខាល  ចត្វាស័ក  ព.ស២៥៦៦  ត្រូវនឹងថ្ងៃទី០១  ខែសីហា  ឆ្នាំ២០២២នេះ  ឯកឧត្ដម ជុំ  ហាត  ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូសាលាខេត្តដែលមានការចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្ត  លោក  លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត  អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកយាយមហាឧបាសិកា  ដុក  ខែន  ត្រូវជាម្ដាយក្មេក  ឯកឧត្ដម  នាយឧត្ដមសេនីយ៍  ជៀង  អំ  រដ្ឋលេខាធិការក្រសួងការពារជាតិ  ដែលបានទទួលមរណ:ភាព  នាវេលាម៉ោង ៩:៤៥នាទីព្រឹក  ថ្ងៃអាទិត្យ   ទី៣១  ខែកក្កដា  ឆ្នាំ២០២២  ក្នុងជន្មាយុ  ៨៩ឆ្នាំ  ដោយជរាពាធ  ក្នុងមទ្ទីរពេទ្យបង្អែកខេត្ត ស្វាយរៀង។

ឯកឧត្តមប្រធានប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព មហាឧបាសិការ  ដុក  ខែន  ឆាប់បានចាប់បដិសន្ឋិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *