(កំពង់ធំ)÷នៅព្រឹកថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២២នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកក្កដា និងដាក់ចេញទិសដៅអនុវត្តបន្តប្រចាំខែសីហា ឆ្នាំ២០២២ ដែល ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រម ទាំងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការ គ្រប់បណ្ដាកងឯកភាពចំណុះ ។
លោកអនុសេនីយ៍ឯក កែ ចាន់ធឿន នាយរងការិយាល័យទី៣ បានឡើងអានសេចក្តីព្រាងរបាយការណ៍បូក សរុបប្រចាំខែកក្កដា និងទិសដៅអនុវត្តបន្តប្រចាំខែសីហា ឆ្នាំ២០២២ និងការវាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ ដែល បណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តន៍សម្រេចបានដើម្បីដាក់ជូនអង្គប្រជុំពិភាក្សា បំពេញបន្ថែម ។ ឧត្តមសេនីយ៍ត្រី ញូងធី មេបញ្ជាការរងនាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ឡើងបញ្ជាក់ជូនការអនុវត្តន៍ភារកិច្ចសំខាន់ៗមួយចំនួនក្នុងខែកក្ដដាកន្លងមក និងបានណែនាំអំពីភារកិច្ចសំខាន់ៗ ដែល ត្រូវអនុវត្តន៍ក្នុងខែសីហាខាងមុខ ។ បន្ទាប់មកសមាជិកអង្គប្រជុំ បានពិភាក្យាយ៉ាងល្អិតល្អន់ ក្នុងការបំពេញបន្ថែមលើ របាយការណ៍និងទិសដៅដែលបានដាក់ចេញ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ បូកសរុបវាយតម្លៃលទ្ធផលការងារ ដែលអង្គភាពសម្រេច បានក្នុងខែកក្កដាកន្លងមកប្រកបដោយជោគជ័យតាមផែនការដែលថ្នាក់លើបានប្រគល់ និងបានថ្លែងនូវការកោត សរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់កងឯកភាព ដែលបានខិតខំបំពេញភារកិច្ចទទួលបានលទ្ធ ផលល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន សម្រាប់អនុវត្តក្នុងខែសីហាឆ្នាំ២០២២ មានជាអាទិ៍ទីមួយ៖ បន្តត្រៀមកងកម្លាំងសម្ភារៈ និងមធ្យោបាយដើម្បីចល័តអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែល រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។ ទី២ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងសកម្មភាពការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រ ដើម្បីលើកកម្ពស់ឆន្ទៈមុះមុត មានមនសិការស្នេហាជាតិ ឲ្យដល់យោធិនគ្រប់រូប និងទី៣ ត្រូវបន្តចូលរួមសហ ការណ៍ជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី ក្នុងការអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព និងបន្តធ្វើសកម្មភាពមនុស្សធម៌ ជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជួយដល់បងប្អូនអតីតយុទ្ធជននិងប្រជាជននៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រដែលអង្គភាពទទួល ខុសត្រូវ ។