ស្រវឹងជោគបើកបររថយន្តលឿនដូចហោះបុកម៉ូតូមួយគ្រឿងបណ្តាលអោយបុរសម្នាក់ស្លាប់នៅស្រុកកំរោទិ៍

ខេត្តស្វាយរៀង៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តមួយគ្រឿងម៉ាក់ lexus RX300បើកលឿនដូចហោះទៅបុកទាំងកម្រោលរួចបើកគេចខ្លួនតែសំណាងមិនល្អត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦.៣៥នាទីថ្ងៃទី១៤ខែកុម្ភឆ្នាំ២០២១នៅលើផ្លូវលេខ៣១៦Dស្ថិតក្នុងភូមិ ព្រៃតាញ៉យ ឃុំ ខ្សែត្រ ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថា៖មុនពេលកើតហេតុមានម៉ូតូ ម៉ាក ឌ្រីមសង់C125ឆ្នាំ2016 ពណ៏ ខ្មៅ ពាក់ផ្លាកលេខស្វ.រ 1L8013លេខតួ.ម៉ាស៊ីន៩៦០១១៤៩ បានធ្វើដំណើរពីទិសខាងជើងមកត្បូងបើកបរដោយឈ្មោះ ទិត សាប៊ូ ភេទប្រុស អាយុ ៦៨ ឆ្នាំភូមិ កោះត្រាច ឃុំ ថ្មី ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។

ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្ត  lexus RX ៣០០ ពណ៌ ស កាំម៉ៃ ពាក់ស្លាកលេខ ស្វាយរៀង2B1312បើកបររថយន្តដោយឈ្មោះ ហែន.នឿន ភេទប្រុស អាយុ ៣៤ ឆ្នាំមានទីលំនៅភូមិ បុស្ស ឃុំ មេសថ្ងក ស្រុក ចន្ទ្រា ខេត្តស្វាយរៀងធ្វើដំណើរពីត្បូងទៅជើងបញ្ច្រាសទិសគ្នាយ៉ាងលឿនក៏រេចង្កូតមកបុកបណ្ដាលឲ្យបុរសខាងលើស្លាប់នៅកន្លែងកើតហេតុតែម្តង។ក្រោយពីបង្កហេតុរថយន្តបានបើករត់គេចខ្លួនពីកន្លែងកើតហេតុតែត្រូវកម្លាំងសមត្ថកិច្ចឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។.បច្ចុប្បន្នសពបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។អ្នកបើកបរនឹងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍ខ្សែត្រយើងធ្វើការផ្លុំជាតិការកុលឃើញមាន០,៨៥៥mg/L.។មូលហេតុអ្នកបើកបររថយន្តបើកបរប្រើល្បឿនលឿនមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន។ភក្ដី

You might like

Leave a Reply

Your email address will not be published. Required fields are marked *