យុវនារីអ្នកបកប្រែភាសារចិនម្នាក់ ត្រូវទូរសព្ទ័កំពុងបញ្ជូលលេីងឆក់រហូតដល់ស្លាប់

ក្រចេះ៖យុវនារីម្នាក់ជាអ្នកបកប្រែអោយក្រុមហ៊ុនចិនមួយកន្លែង ត្រូវបានស្លាប់ដោយឆក់ខ្សែភ្លើងខណៈកំពុងបញ្ចូលទូរសព្ទ័ កាលពីព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២២នេះ នៅចំណុចភូមិឧបសម្ព័ន អូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

នារីរងគ្រោះ ឈ្មោះ ឃន ស្រីពៅ ភេទស្រី អាយុ17ឆ្នាំ មានទីលំនៅភូមិសង្គមឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ  ហើយនារីរងគ្រោះគឺជាអ្នកបកប្រែភាសារចិន)ស្នាក់នៅក្នុងក្រុមហ៊ុនរ៉ែមាស(ស៉ឹងយន្តគង័យិកខូលអិលធីឌី)នៅចំណុចទីតាំងខាងលើ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឧប្បត្តិវហេតុឆក់ខ្សែភ្លេីងបណ្តាលឲ្យស្លាប់  គឺជនរងគ្រោះបានបញ្ចូលភ្លេីងទូរស័ព្ទ ចោលហើយបានទៅងូតទឹកដោយត្រឡប់មកវិញទាំងខ្លួននៅសំណើមក៏បានប្រះខ្លួនដេកទៅលើទូរសព្ទ័ដែលកំពុងតែបញ្ចូល ភ្លើងបណ្ដាលឲ្យឆក់ស្លាប់នៅក្នុងបន្ទប់ ។

ក្រោយពេលកើតហេតុភ្លាមភ្លៀងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំបូរ សហការជាមួយកំលាំងជំនាញបច្ចេកទេសខេត្ត រួមជាមួយក្រុមគ្រូពេទ្យនិង អាជ្ញារធរមូលដ្ឋានបានចុះទៅពិនិត្យលេីសាកសព្វនិងពិនិត្យជុំវិញកន្លែងកើតហេតុ។

សមត្ថកិច្ច សន្និដ្ឋានបានថា: ករណីនេះពិតជាបានស្លាប់ដោយសារឆក់ខ្សែភ្លេីងពិតប្រាកដមែន ដោយជនរងគ្រោះស្លៀកខោសេីម  ហេីយដេកលេីហ្វ្រីភ្លេីងបញ្ចូលទូរស័ព្ទក៏បណ្ដាលអោយឆក់ស្លាប់តែម្ដង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *