បំបែកសំណុំរឿងស្រ្ដីវ័យចំណាស់ម្នាក់ ដេកស្លាប់នៅក្នុងខ្ទមចាំស្រែ ជាអំពើឃាតកម្ម ប្តីសម្លាប់ប្រពន្ធ ស្រុកចិត្របុរី

ក្រចេះ៖កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត និងស្រុក ក្រោមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត  បានបើកការ ស្រាវ ជ្រាវរយៈពេលពេញមួយថ្ងៃបានបំបែក សំណុំរឿងបានហើយ ស្ត្រីវ័យចំណាស់ដែលស្លាប់នៅឯស្រែរបស់ខ្លួននោះ គឺប្ដីជាអ្នក សម្លាប់ផ្ទាល់ដៃ ។

មន្ត្រីនគរបាលជំនាញព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរ បាលខេត្តក្រចេះនៅល្ងាចថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២២ បានសម្រេចចាប់ឃាត់ខ្លួនជន សង្ស័យឈ្មោះ មាន ឈាងនី អាយុ៥៦ឆ្នាំ ត្រូវជាប្ដីរបស់ស្ត្រីរងគ្រោះហើយ ក្រោយពីការ សាកសួររយៈពេលពេញមួយ ថ្ងៃនេះ  ។

ប្រភពពីមន្ត្រីអធិការដ្ឋាននគរបាលស្រុកចិត្របុរីបានឲ្យដឹងថាជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើស្រ្តីរងគ្រោះជាប្រពន្ឋឈ្មោះ ក្តាន់ យេម អាយុ៦២ឆ្នាំ ចំកញ្ចឹងកខាងឆ្វេង បណ្តាលអោយដួលផ្កាប់មុខនៅនិងភ្នក់ភ្លើងស្លាប់នៅនិងកន្លែងតែម្តង។

ជនសង្ស័យបញ្ជាក់ថា ការឈានទៅសម្លាប់ប្រពន្ធរបស់ខ្លួនគឺដោយសារតែខឹងនិងស្រ្តីរងគ្រោះមិនអោយរូបគេដឹក ស្រូវយកទៅអោយប្រពន្ឋចុង ហើយថែមទាំងជេរប្រមាថដល់ខ្លួនថា អាឯងមួយមិនស្គាល់ពីមិនស្គាល់ថាតណ្ហាក្រាស់ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិ ការដ្ថាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្តចាត់ការតាមនីតិវិធីច្បាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *