ក្រចេះ៖ ស្រី្តវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃេីញដេកស្លាប់នៅក្នុងខ្ទមចាំស្រែរបស់ខ្លួន កាលពីយប់ថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២២ នៅចំណុចទំនប់ចិន ស្ថិតក្នុងឃុំថ្មរគ្រែ ស្រុកចិត្របុរី ខេត្តក្រចះ។
ការស្លាប់របស់ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចសង្ស័យថា ជាករណីឃាតកម្ម នៅព្រឹកថ្ងៃទី២៧ ខែកក្កដា២០២២នេះ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានគរបាលស្រុកចិត្របុរី សហការជាមួយប៉ុស្តិ៍រដ្ឋបាលថ្មគ្រែនិងកម្លាំងអាវុធហត្ថស្រុកចិត្របុរី ចុះទៅស្រាវជ្រាវពិនិត្យទីតាំងកើតហេតុ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាស្ត្រីរងគ្រោះបានទៅធ្វើស្រែជាមួយនឹងប្ដីរបស់ខ្លួន នៅធ្វើការទីនោះ រយៈពេលប៉ុន្មានថ្ងៃ ហើយថ្ងៃកើតហេតុស្រាប់តែប្តីស្ត្រីរងគ្រោះបានខលទៅបងប្អូនសាច់ ញាតិឲ្យទៅជួយដឹកទៅយកស្ត្រីរងគ្រោះ ពីស្រែទៅមន្ទីពេទ្យ ។
ប្រភពបន្តរថា ខណះពេលដែលសាច់ញាតិទៅដល់ទីតាំងកើតហេតុ គេឃើញស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហេីយ ដោយមានស្នាមកាប់ផ្នែកខាងក្រោយ១កន្លែង ក្រោយពីសមត្ថកិច្ចចុះទៅពិនិត្យស្រាវជ្រាវនៅទីតាំងកើតហេតុ សង្ស័យថាការស្លាប់របស់ស្ត្រីរងគ្រោះគឺជាករណីឃាតកម្ម ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវនៅឡើយ។