កោះកុងៈ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២២ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយរដ្ឋបាលខេត្តកោះកុង រៀបចំពិធីដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ “ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌ ” ដែលមានទីតាំងស្ថិតនៅ បរិវេណ តារាង យន្តហោះ ក្នុងក្រុងខេមរៈភូមិន្ទ ក្រោមអធិបតី ភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិារដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីនេះមានការចូលរួមដោយ លោក ស្រីមិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងព្រះរាជអាជ្ញា ចៅក្រម ប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្តកោះកុង ចូលរួមជាកិត្តិយសអស់លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មន្រី្តរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលក្នុងឱកាសនោះរួមមាន-១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ២៥១.១៥ ក្រាម២-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ WY -ម្សៅម៉ត់ពណ៌ស ប្រភេទហរ៉ូអ៊ីន -ព្រមទាំងឧបករណ៍ជក់ និងវេចខ្ចប់មួយចំនួនផងដែរ។សរុបថ្នាំញៀនដែលត្រូវបានស្នើសុំដុតបំផ្លាញចោលនាពេលនេះ មានទម្ងន់ ២១១,៩៤៤.៥៧ ក្រាម ព្រមទាំងឧបករណ៍ជក់ និងវេចខ្ចប់មួយចំនួន ។
ថ្នាំញៀនទាំងអស់នេះ ត្រូវបានដកហូតតាមរយៈអំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូស បំផ្លាញចោល ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមកំណត់ហេតុស្ដីពីការបើកកញ្ចប់សំណាក គ្រឿងញៀន ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកោះកុង។
ឱកាសនេះឯកឧត្តម នាយឧត្តមសេនីយ៍ នាក់ យុទ្ធា បានកោតសរសើរចំពោះ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ខេត្ត និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានសហការល្អរៀបចំប្រារព្វពិធីនេះឡើងយ៉ាងមានអត្ថន័យដ៍ជ្រាវជ្រៅ និងបានលើកសរសើរកងកម្លាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ចំពោះការងារបង្ក្រាបបទល្មើសគ្រឿងញៀន បន្ថែមទៀតដោយចាត់ទុកការងារនេះជាការងារ អាទិភាពទាំងអស់គ្នា៕