ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២២ របស់ រដ្ឋបាលខេត្ត

ខេត្តស្វាយរៀង៖នៅថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម  តូច  ប៉ូលីវ៉ា  អភិបាលរង  នៃគណ:អភិបាលខេត្តស្វាយរៀង តំណាង  ឯកឧត្តម  ម៉ែន  វិបុល  អភិបាលខេត្ត  បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា  និងទិសដៅការងារខែសីហា  ឆ្នាំ២០២២  របស់ រដ្ឋបាលខេត្ត។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន  ឯកឧត្ដម អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែនអន្តរជាតិបាវិត  និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។

មានប្រសាសន៍ក្នុងឱកាសនោះ តំណាងឲ្យឯកឧត្ដមអភិបាលខេត្ត ឯកឧត្តម  តូច  ប៉ូលីវ៉ា  អភិបាលរងខេត្ត  បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ  ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ។ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖១.បន្តយកចិត្តទុកដាក់លើបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។២.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។៣.រដ្ឋបាលក្រុង ស្រុក  ត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩  ដូសជម្រុញដូសទី៣  ដូសទី៤  ឬដូសទី៥  ឲ្យបានគ្រប់ៗគ្នា។៤.  អាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុង-ស្រុក ពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការបង្ក្រាបឲ្យបានម៉ឺងម៉ាត់រាល់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។៥.អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក  ត្រូវពិនិត្យរាល់ការសាងសំណង់  ការពុះដី ឡូ  ឬសាងសង់សំណង់ផ្សេងៗ  ទៀតត្រូវមានច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវ។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *