សាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ ចូលជួបសំណេះសំណាលពិភាក្សាការងារជាមួយឯកឧត្តមប្រធានយុវជនគណបក្សខេត្ត

ដោយ៖ស៊ឹម ចរិយា

ព្រះវិហារៈ នារសៀលថ្ងៃ ទី២៦ ខែកក្ដដា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តព្រះវិហារបានដឹកនាំថ្នាក់ដឹកនាំ ប្រធានសាខា អនុសាខាសមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្តតាមបណ្ដា ក្រុង ស្រុក នៃខេត្តព្រះវិហារ ចូលជួបសំណេះសំណាលពិភាក្សាការងារជាមួយ ឯកឧត្ដម អ៊ុក គឹមសាន្ត ប្រធានយុវជនគណៈបក្សខេត្តព្រះវិហារនិងក្រុមការងារ។

ក្នុងការពិភាក្សាការងានេះដែរ លោកប្រធានសមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តបានបង្ហាញនូវប្រវត្តិសមាគម ត្រូវបានបង្កើតឡើងពីឆ្នាំណា អ្នកណាជាបង្កើតឡើង ហើយក៍មានច្បាប់ត្រឹមត្រូវដាក់ដំកល់នៅក្រសួងមហាផ្ទៃផងដែរ។ហើយលោកប្រធានក៏បានលើកឡើងពីគោលការសំខាន់ៗរបស់សមាគមដែលកំពុងអនុវត្តន៍កន្លងមកនិងនាពេលបច្ចុប្បន្ននេះ រួមជាមួយនិងយុទ្ធនាការបណ្តុះ ពង្រឹង គំនិតថែរក្សានិងស្រលាញ់សន្តិភាពដែលសមាគមកំពុងចាប់ផ្តើមយុទ្ធនាការនាពេលនេះថែមទៀតផង។មិនត្រឹមតែប៉ុណ្ណោះលោកប្រធានបានបង្ហាញនៅឆន្ទះចេញពីបេះដូងរបស់សមាជិកសមាជិការដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើដល់ផលប្រយោជន៍របស់ជាតិនិងប្រជាជនដោយមិនគិតពីផលពិបាកនោះឡើយ ដើម្បី រួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងសហគមដោយមិនកេងចំនេញកៀងគរថវិការយកមកជាប្រយោជនផ្ទាល់ខ្លួនរឺសមាគមនោះឡើយ។

ឯកឧត្តម អ៊ុក គឹមសាន្ត ប្រធានយុវជនគណបក្សខេត្ត ក៏បានសម្តែងសេចក្តីត្រេកអរនិងកោតសរសើរចំពោះសាខាសមាគមនសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ ដែលបានខិតខំរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជាធនធានមនុស្សអោយកាន់តែមានភាពរីកចម្រើននិងរឹងមាំ។

ជាបន្តទៀតឯកឧត្តមក៏បានសុំអោយសាខាសមាគមនសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ ធ្វើការសហការគ្នាជាមួយយុវជនគណបក្សខេត្តដើម្បីជាបុព្វហេតុជាតិមាតុភូមិរបស់យើងទាំងអស់គ្នាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *