ព្រះវិហារៈ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ឯក ស្រី ឌឹក កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចុងសប្តាហ៍នេះបានដឹកនាំកម្លាំងចំណុះទីបញ្ជាការ យកអំណោយជាសម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភដល់កងកម្លាំងវិស្វកម្ម ដែលបានកំពុងបំពេញភារកិច្ច ឈូសឆាយ កៀរសម្រួលក្នុងទីបញ្ជាការស្រាល របស់កងពលធំលេខ៣ នៅភូមិសាស្រ្តចំណុចមុំ៣ ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
ដំណើរនោះដែរ ឃើញមានការចូលរួមអមដំណើរ ឯកឧត្តម អស់លោក មេបញ្ជាការ មេបញ្ជាការរង នៅក្នុងអង្គភាពទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងលោកមេបញ្ជាការ មេបញ្ជាការរង កងពលតូចអន្តរាគមន៍លេខ៩ចំណុះកងពលធំ។ជាមួយគ្នានោះដែរ ឯកឧត្តមមេបញ្ជាការ ក៏បានអញ្ជើញ ជួបសួរសុខទុក្ខ និងកោតសរសើរ នូវការខិតខំប្រឹងប្រែង បំពេញភារកិច្ច របស់កងកម្លាំងវិស្វកម្ម នៅក្នុងការឈូសឆាយ កៀរសម្រួល ស្ថាបនាផ្លូវ ក្នុងទីបញ្ជាការស្រាល របស់កងពលធំអន្តរាគមន៍លេខ៣ នៅភូមិសាស្រ្តមុំ៣ បានយ៉ាងល្អប្រសើរ។
សូមជម្រាបថា៖ ការងារនេះចាប់ផ្តើមនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃនេះ ដោយបានសម្រេចការងាររួមមាន៖-កៀរសម្អាតផ្លូវ បានប្រវែង៤២០០ម៉ែត្រ ទទឹង៥ម៉ែត្រ ។
-កៀរសម្អាតទីលានយន្តហោះ និងជុំវិញទីលានយន្តហោះ ហើយមួយកន្លែង។
-កៀរសម្អាតផ្លូវ ក្នុងទីបញ្ជាការស្រាលបាន ប្រវែង១៥០ម៉ែត្រ ទទឹង៥ម។
អំណោយដែលឧបត្ថម្ភដល់កងកម្លាំងវិស្វកម្ម នាឱកាសនោះរួមមាន៖ ជាថវិកា ចំនួន ៤លាន ៥សែនរៀល, ទឹកសុទ្ធ ចំនួន ៨៧យួរ, ទឹកត្រីចំនួន ២យួរ, ទឹកស៊ីអីវ ចំនួន ២យួរ, មី ចំនួន ៤កេស, ត្រីខ ចំនួន ១កេស, ស្រាបៀរ ចំនួន ២កេស, ទឹកក្រូច ចំនួន ៥កេស, បន្លៃគ្រប់មុខចំនួន ៩០គីឡូក្រាម, និងសត្វមាន់ ចំនួន ១០ក្បាលផងដែឬ៕SKS