ព្រះវិហារៈ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារចលនាស្រ្ដីខេត្ត បានសហការជាមួយ សមាគមន៍ នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៌ខេត្ត ដឹកនាំដោយ លោក ជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្រ្តីខេត្ត និងលោកជំទាវ ចឹក ហេង ព្រមទាំងសមាជិកក្រុមកាងារចលនា ស្រ្ដី បានរៀបចំពិធីជួបជុំហូបនំបញ្ចុកសាមគ្គី ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ និងចែកអំណោយ ដល់ប្អូនៗក្មួយៗដែលជាកុមារកំព្រានៅ មជ្ឈមណ្ឌល កុមារ កំព្រា ខេត្តព្រះវិហារ ។
ក្នុង ឱកាស នោះ លោក ជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្រ្តី ក៏បានមាន ប្រសាសន៍ ផ្ដាំផ្ញើរសួរសុខទុកដល់ប្អូនៗក្មួយៗដែលជាកុមារកំព្រាទាំងអស់អោយយល់ច្បាស់ពី អត្ថន័យ នៃ ទិវានៃក្ដីស្រលាញ់ លោកជំទាវបានបន្តថា ថ្នាក់ដឹកនាំដែលជាស្រ្ដីមិនប្រ ងើយ កន្តើយ ចំពោះប្អូនៗក្មួយៗទេ បើទោះបីជាប្អូនៗក្មួយៗមិនមាន អនាព្យាបាល មើលថែផ្ដល់ភាពកក់ក្ដៅ ក៏ថ្នាក់ដឹកនាំក្រុមចលនាស្រី្ដ មិនបោះបង់ប្អូនៗក្មួយៗចោលនោះដែរ។ នៅក្នុងពីធីនេះផងដែរ ក៏មានការធ្វើការរំលឹកគុណដល់ម៉ែដោះ ដែលបានជួយមើលថែរក្សារពួកគាត់នៅមណ្ឌលកុមារកំព្រាខេត្ត ផងដែរ។ ក្នុងពិធីនោះដែរ លោកជំទាវប្រធានក្រុមការងារបាននាំអំណោយទៅចែកជូនរួមមាន ៖ កុមារកំព្រា ៦៥នាក់ ក្នុង១ម្នាក់ៗទទួលបានថវិកា ២០,០០០រៀល ម៉ែដោះ៨នាក់ ម្នាក់ៗទទួលបាន ថវិកា ៥០,០០០រៀល អាវយឺត ២ សំពត់ វែង ១ ក្រម៉ា ១ ផ្កាកុលាប ១ទង ។ សំភារៈ ជូនដល់មជ្ឈមណ្ឌលមាន សៀវភៅ ៦៥ក្បាល ប៊ិច ៦៥ដើម ខ្មៅដៃ ៦៥ដើម សាប៊ូ ១កេះ ម៉ាស់ អាវយឺត ផងដែរ។