ស្ទឹងត្រែងៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកមាន់និងរថយន្តលុចស៊ីសបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្ស០៩នាក់រងរបួសក្នុងទិសដៅបញ្ច្រាសគ្នា ហេតុការណ៍នេះបានកើតឡើងនៅព្រំប្រទល់រវាងឃុំស្រែឫស្សី និងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស ចំនួន ០៩នាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះ មានស្រី ២ នាក់អ្នករងរបួស ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងយករថយន្តចេញពីកន្លែងកើតហេតុ រីឯអ្នករងគ្រោះមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ៕SKS