អភិបាលខេត្តព្រះវិហារ អញ្ជើញអុជធូបបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនដល់ ប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ នៅមុខរូបសំណាកលោកតាឌី

កាលពីព្រឹក ថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ២០២១ អាជ្ញាធរខេត្តព្រះវិហារ ដែលមាន ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ដ្រីរាជការជុំវិញខេត្ត ធ្វើពិធីបួងសួងសុំសេចក្ដីសុខ សេចក្ដី ចម្រើនជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងឱ្យជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។សូមបញ្ជាក់ថា ការបួងសូងនេះធ្វើឡើងទៅដល់៣ទីតាំងផ្សេងៗគ្នា គឺ.ទី១ នៅបរិវេណសាលាខេត្ត ទី២ នៅទីស្នាក់ការគណបក្សប្រជាជនខេត្ត និងទី៣ នៅមុខរូបសំណាកលោកតាឌី ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងពិធីនេះផងដែរឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំជុំវិញខេត្ត បានបួងសួងដល់ព្រះរតនត្រ័យ និងបារមីនៃវត្ថុស័ក សិទ្ធថែរក្សាភ្នំត្បែង ព្រមទាំងបារមីម្ចាស់ទឹក ម្ចាស់ដី ដែលថែរក្សានៅគ្រប់ទីកន្លែង ក្នុងខេត្តព្រះវិហារ សូមជួយថែរក្សា ឃុំគ្រង និងប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ អោយជៀសផុតពីជម្ងឺដង្កាត់ទាំងឡាយ ទាំងពួង ពិសេសជៀសផុតពីជម្ងឺកូវិត១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក ។ ហើយកឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនដល់បុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឱ្យឆ្លងផុតពីភពខ្មៅងងិត និងសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរឆ្នាំ រហូតធ្វើឱ្យប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យរហូតមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *