មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាលរវៀងរថយន្តកូរ៉េធន់ធំនិងតូច២គ្រឿងនិងស្រាលរវៀងរថយន្តកូរ៉េធន់ធំនិងតូច២គ្រឿងបុកគ្នាលើកំណាត់ផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង :មនុស្ស៥នាក់បានរងរបួសធ្ងន់និងស្រាលរវៀងរថយន្តកូរ៉េធន់ធំនិងតូច២គ្រឿងនិងស្រាលរវៀងរថយន្តកូរ៉េធន់ធំនិងតូច២គ្រឿងបុកគ្នាលើកំណាត់ផ្លូវជាតិលេខបុកគ្នាលើកំណាត់ផ្លូវជាតិលេខ៥  ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៤៥ នាទីរសៀលថ្ងៃទី៩ ខែកុម្ភៈឆ្នាំ ២០២១ម្សិលមិញនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦៤និង៦៥ សិ្ថតនៅក្នុងភូមិធ្លកយុល ឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង  ខណះដែលរថយន្តកាមរីឆ្លាមបុកជាមួយនឹងរថយន្តកូរ៉េក្នុងដំណើរច្រាស់ទិសគ្នា។  សមត្ថកិច្ចនគរបាលចរាចរណ៍កំពង់ត្រឡាចបាននិយាយអោយដឹងថា នៅមុនពេល កើតហេតុ មានរថយន្ត មួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2d 1475 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្នុងដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3 A.0997 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណដូចគ្នា ក្នុងដំណើរពីត្បូងទៅជើងច្រាសទិសគ្នា បណ្ដាលឲ្យរថយន្តទាំង 2 គ្រឿងរងការខូចធ្ងន់ទាំងសងខាងតែម្តង ។ ប្រភពខាងលើដដែលបានបន្តអោយដឹងទៀតថាក្រោយពេលកើតហេតុជនរងគ្រោះ ជិះក្នុងរថយន្តកាមរីឆ្លាមចំនួន៥ នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងដោយពុំស្គាល់អត្តសញ្ញាណនោះទេ ព្រោះនៅក្រោយពេលកើតហេតុសមត្ថកិច្ចមកដល់ឃើញតែរថយន្តរងការខូចខាតរណូករណែលពេញផ្លូវនៅកន្លែងកើតហេតុហើយបានធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីផងដែរ ៕ ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *