លោកជំទាវ ឈឹម ស្រីមុំ ភរិយា ឯកឧត្តម ឈួរ ច័ន្ទឌឿន និង លោក ជំទាវ ប៊ន សុភី ទទួលជួបបដិសណ្ឋាកិច្ចប្រតិភូភរិយាឯកអគ្គរាជទូតប្រទេសអាស៑ាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពង់ឆ្នាំងៈ ប្រតិភូភរិយាឯកអគ្គរាជទូតប្រទេសអាស៑ាន ប្រចាំព្រះរាជាណាចក្រកម្ពជា បានអញ្ជើញមកទស្សនកិច្ច នៅក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញដោយមានការទទួលបដិសណ្ឋាកិច្ចពីលោកជំទាវ ឈឹម ស្រីមុំ ភរិយាឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តព្រមទាំងថ្នាក់ដឹកនាំជាស្រ្តីនៅតាមបណ្តាមន្ទីរ ស្ថាបន័អង្គភាពជុំវិញខេត្តជាច្រើនរូបចូលរួមផងដែរ ។

មានប្រសាសន៍ស្វាគមន៍ប្រតិភូក្នុងឱកាសនោះអភិបាលរងខេត្តកំពង់ឆ្នាំង លោកជំទាវ   ប៑ន សុភី បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះភរិយាឯកអគ្គរាជទូតអាស៊ានប្រចាំនៅកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង ដើម្បីស្វែងយល់ពី ស្ថានភាពជីវភាពរស់នៅរបស់ប្រពលរដ្ឋ , ស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច , ការវិនិយោគ , សក្តានុពលទេសចរណ៍និងការអភិវឌ្ឍរបស់ខេត្ត ជាពិសេសគឺការប្រកបមុខរបររបស់ស្រ្តីនៅក្នុងខេត្តកំពង់ឆ្នាំង ហើយក៏ជាការបង្ហាញពីការរឹតចំណងសាមគ្គីភាពយ៉ាងស្អិតរមួត រវាងស្រ្តីក្នុងបណ្តាប្រទេសក្នុងអាស៑ានឱ្យកាន់តែមានភាពស្និតស្នាលទាំងផ្នែកកាទូត វប្បធម៌ និងសាសនាផងដែរ។ អភិបាលរងខេត្តកំពង់ឆ្នាំងលោកជំទាវ ប៊ន សុភី ក៏បានលើកឡើងផងដែរ អំពីការងារលើកកម្ពស់សមភាពយេនឌ័រ ដោយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាក់លាក់ជាច្រើនក្នុងការបញ្រ្ជាបយេនឌ័រ និង បង្កើតនូវតួនាទីស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត រួមទាំងការបញ្ចូលទៅក្នុងច្បាប់ យុទ្ធសាស្ត្រ និង កម្មវិធីនយោបាយ ដែលទាំងអស់នេះ បាននាំមកនូវការកើនឡើងជាបណ្តើរៗនូវសមាមាត្រស្រ្តីជាថ្នាក់ដឹកនាំនូវថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋ   មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យផងដែរ។នៅក្នុងឱកាសនោះផងដែរភរិយាឯកអគ្គរាជទូតអាស៊ានប្រចាំកម្ពុជាបានសម្តែងនូវការកោតសរសើរចំពោះរបស់ថ្នាក់ដឹកនាំស្រ្តីខេត្តកំពង់ឆ្នាំង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះក្រុមប្រតិភូ ។ បន្ទាប់ពីពិធីជួបសំណេះសំណាលដ៍មានអត្តនយ័រួចមកថ្នាក់ដឹកនាំខេត្ត រួមនឹងប្រតិភូ បានអញ្ជើញចុះទៅទស្សនាទិដ្ឋភាពតាមដងទន្លេសាប និងទីតាំងការអភិវឌ្ឍន៍ដី៤០ ហិតតា និងសិប្បកម្មស្មូនដី និង កុលភាជន៍ នៅក្នុងភូមិ អណ្តូងឫស្សី ស្រុករលាប្អៀរ ហើយបានបន្តដំណើរមកកាន់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដែលមានទីតាំងនៅភូមិអូរសណ្ដាន់ ឃុំទឹកហូតស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផងដែរ ៕ ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *