បន្លែ២មុខនៅផ្សារលើរកឃើញមានកាកសំណល់គីមីកសិកម្ម ត្រូវបានមន្រ្តីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកែ្លងបន្លំប្រមូលយកទៅកំទេចចោល

កំពង់ឆ្នាំងៈ  បន្លែចំនួន២មុខត្រូវបានសមត្ថកិច្ចជំនាញ មន្រ្តីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកែ្លងបន្លំ ប្រមូលយកទៅកំទេចចោល បន្ទាប់ពីត្រូវបានរកឃើញថាបន្លែទាំងអស់នោះមានផ្ទុកសំណល់គីមីកសិកម្មដែលមិនអាចអនុញ្ញាតិអោយប្រើប្រាស់បាន។ កិច្ចប្រតិបត្តិការរកទំនិញខូចគុណភាពនេះដឹកនាំដោយលោក យីវ ណារិន ប្រធានសាខាខេត្ត សហការជាមួយអគ្គនាយកដ្ឋាន ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២១ម្សិលមិញ នៅផ្សារលើខេត្តកំពង់ឆ្នាំង ។ លោកយីវ ណារិន ប្រធានសាខាខេត្តកំពង់ឆ្នាំងបានអោយដឹងថា ដោយកិច្ចសហការជាមួយនិងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការកែ្លងបន្លំ បាននាំយកនូវរថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីពិនិត្យរកមើលទំនិញដែលខូចគុណភាព និងរកមើលសារធាតុគីមីហាមឃាត់នៅលើបន្លែ ផ្លែ ឈើ  គ្រឿងសមុទ្រ ផ្អក ប្រហុក ដែលកំពុងចរាចរណ៍ដាក់លក់នៅផ្សារលើខេត្តកំពង់ឆ្នាំង ។

លោកប្រធានសាខាឲ្យដឹងទៀតថា ទំនិញជាង២០មុខត្រូវបានសមត្ថកិច្ច បានយកមកពិនិត្យនៅលើរថយន្តមន្ទីរពិសោធន៍ភ្លាមៗ ជាលទ្ធផលដែលមន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន បានរកឃើញថាក្នុងចំណោមទំនិញជាង២០មុខនេះ រកឃើញបន្លែចំនួន២មុខដែលមានផ្ទុកកាកសំណល់ថ្នាំគីមីកសិកម្ម ដែលមិនអនុញ្ញាតអោយអាជីវករលក់នូវបន្លែទាំង២មុខនេះបន្តទៀតទេ  ព្រោះវាធ្វើអោយ ប៉ះពាល់ដល់ដល់សុខភាពអ្នកប្រើប្រាស់ ។

ក្រោយពីរកឃើញមន្ត្រីជំនាញ បានប្រមូលទំនិញទាំងនេះយកទៅបំផ្លាញចោលនៅនឹងកន្លែងតែម្តង

ទំនិញទាំង២មុខ ដែលមានផ្ទុកកាកសំណល់ថ្នាំគីមីកសិកម្មនោះមាន ពោតបារាំង និង ផ្លែម្ទេស ។ ក្រោយពីរកឃើញអាជីវករដែលលក់បន្លែទាំងនេះត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអោយបញ្ឈប់លក់ទំនិញទាំងនេះបន្តទៀត ៕ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *