ឃាត់ខ្លួនជនសង្ស័យ១នាក់មកសួរនាំ ខណៈពេលកម្លាំងចម្រុះចុះអនុវត្តរុះរើរោង ខ្ទម ដែលសង់អនាធិបតេយ្យ លើដីរដ្ឋ

ក្រចេះ៖កម្លាំងចម្រុះ ដឹកនាំដោយ លោក កៅ  ម៉ាឌីឡែន  ប្រធាន មន្ទីររៀបចំដែនដី  នគរូបនីយកម្ម  សំណង់  និង សុរិយោដី ខេត្តក្រចេះ  ក្រោមការ សម្របសម្រួល ពី លោក  រ៉ា  បូរ៉ាន់ឌី  ព្រះ រាជ អាជ្ញា រង  សាលាដំបូងខេត្តក្រចេះ  នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះបានចុះអនុវត្តរុះរើរោង ខ្ទម និងឃាត់ខ្លួនមនុស្ស១នាក់មកសួរនាំ ដែលដាំ និងសង់បែបអនាធិបតេយ្យ លេីទីតាំង ដីសម្បទាន សេដ្ឋកិច្ច របស់ ក្រុមហ៊ុន  ស៉ី  អេច  ភី ប៊ី  ឌីវេឡុបមេន    ស្ថិតនៅ ឃុំ កំពង់ចាម  ឃុំវឌ្ឍនៈ  ស្រុកសំបូរ  ខេត្តក្រចេះ ។

ការចុះ អនុវត្ត ការុះរេី  រោង  ខ្ទម  នេះដែរ  ក្រោយពីពិនិត្យឃេីញថាមានការចូលកាប់រានទន្ទ្រាន ហ៊ុព័ទ្ធយក ដី របស់រដ្ឋធ្វើកម្មសិទ្ធិ ស្ថិតក្នុង ភូមិ យាវ  ឃុំកំពង់ចាម  និង ភូមិត្រាំដុំ  ឃុំវឌ្ឍនៈ  ស្រុកសំបូរ  ខេត្តក្រចេះ  ក្នុងនោះ អាជ្ញាធរខេត្ត  បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់  មានកាន់កាំបិទ ក្នុងដៃ  សង្ស័យ ថាគាត់ចូលកាប់ ទន្រ្ទាន ហ៊ុព័ទ្ធដី រដ្ឋ ដោយ ខុសច្បាប់  ដោយសារ គាត់ ស្ថិតក្នុង ចំណុចទន្រ្ទានយ៉ាងអាណាធិបតេយ្យ     យកមក សាកសួរ  ស៉ើបអង្កេត ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

ក្នុងការចុះអនុវត្តនោះដែរ ត្រូវបានពលរដ្ឋមួយក្រុមជឿការញុះញង់របស់មេខ្យល់ធ្វើការបះបោរបាតុកម្មបិទផ្លូវ មិនឲ្យធ្វើដំណើរ ទោះអាជ្ញាធរព្យាយាមសម្រប់សម្រួលជាមួយពួកគាត់យ៉ាងណា ក៍ពួកគាត់មិនព្រមស្ដាប់ដែរ រហូតដល់ម៉ោង៣ និង៣០នាទីរសៀលទើបពួកគាត់បំបែកគ្នា។ហើយកម្លាំងចម្រុះនៅតែបន្តចុះអនុវត្ត នៅលើទីតាំងដែលពលរដ្ឋចូលកាប់ទន្រ្ទាននោះ ថែមទាំងដាក់កម្លាំងយាមជាប្រចាំទៀតផង។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តក្រចេះ  លេខ ០៨៧  ស.ជ.ណ  ចុះ ថ្ងៃ ទី ០៥  ខែកក្កដា  ឆ្នាំ ២០២២  ជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋឲ្យឈប់ជឿតាមការញុះញង់របស់មេខ្យល់ គៀងគរ ចូលទៅកាប់ទន្រ្ទានហ៊ុព័ទ្ធយកដីរបស់រដ្ឋ ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស៊ីអេចភីប៊ី ឌីវេឡុមេន ដែលនៅសល់និងបានកាយ ក្រវ៉ាត់ព្រំរួចហើយ បើបងប្អូននៅតែបន្តនិងត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ជាធរមាន ចំពោះមេខ្យល់ត្រូវបញ្ឈប់សកម្មភាពញុះញង់ គៀងគរ ប្រជាពលរដ្ឋឱ្យចូលទៅកាប់ទន្រ្ទានហ៊ុព័ទ្ធយកដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត ប្រសិនបើនៅតែបន្តប្រពឹត្តទង្វើនេះទៀត អង្គភាព-ស្ថាប័នមានសមត្ថកិច្ចនឹងអនុវត្តវិធានការ ច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។  ក្នុងករណីបងប្អូនប្រជាពលរដ្ឋក្រីក្រ អត់ដី ខ្វះខាតដី សម្រាប់ប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដ សូមអញ្ជើញទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចនៅតាមភូមិឃុំសាម៉ីដែលខ្លួនរស់នៅ។

រដ្ឋបាលខេត្តក្រចេះបានបញ្ជាក់ថា: គណៈកម្មាធិការគ្រប់គ្រង់ប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត បានកំណត់ទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅចំណុចស្រែភ្នី ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *