ខេត្តស្វាយរៀងៈ លោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុបនិងសហការីនៅរសៀលថ្ងៃទី៥ខែកក្កដាឆ្នាំ២០២២កន្លងទៅនេះបាននាំយកនូវគ្រឿងឧបភោគបរិភោគរួមនិងថវិកាចំនួន១លានរៀលដើម្បីយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកគ្មានដីនិងផ្ទះផ្ទាល់ខ្លួនសំរាប់ស្នាក់អាស្រ័យនៅរស់ដោយសារខ្ចីដីគេរស់នៅបណ្តោះអាសន្នមួយគ្រួសារស្ថិតនៅភូមិចំបក់សង្កាត់ចេកក្រុងស្វាយរៀងខេត្តស្វាយរៀង។
លោក សោម សុធា បានឲ្យដឹងថា៖ដោយយោងទៅលើសំណូមពរពីសំណាក់អាជ្ញាធរមូលដ្ឋានថាៈមានប្រជាពលរដ្ឋក្រីក្រចំនួន១គ្រួសារបាននឹងកំពុងជួបការលំបាកក្នុងការរស់នៅជាប្រចាំថ្ងៃដែលបុរសជាប្តីមានឈ្មោះជាម ផាំ អាយុ ៥៩ ឆ្នាំ ជានិវត្តន៍ជន ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ផាន់ សុីថា អាយុ ៥៥ ឆ្នាំមានកូនចំនួន៨នាក់ប៉ុន្តែកូនៗរបស់ពួកគាត់ពុំបានរស់នៅជាមួយគាត់ទេដោយពួកគាត់នៅតែ២នាក់ប្តីប្រពន្ធហើយ រស់នៅដោយសារខ្ចីដីគេសង់លំនៅឋានប៉ុណ្ណោះហើយនៅពេលខាងមុខនេះម្ចាស់ដីនឹងយកដីនោះវិញហើយពួកគាត់បានគិតថានឹងនាំគ្នាទៅនៅវត្តតែម្តង។
លោកអគ្គនាយកបានបន្តថា ដោយយោងទៅលើសំណូមពរខាងលើលោកនិងសហការីនឹងសិក្សាពីការរកទីតាំងដើម្បីឲ្យពួកគាត់មានដីមួយកន្លែងសំរាប់ការសង់លំនៅឋានផ្ទាល់ខ្លួននៅពេលខាងមុខ ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភូមិខ្មែរគ្រុប មានលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង និងផ្សារមេឃនៃក្រុមហ៊ុនផ្សារមរតក ឯកជន ( ឯ.ក ) ដែលជាផ្សារធំទី២នៅលើទឹកដីក្រុងស្វាយរៀងខេត្តស្វាយរៀងហើយនៅពេលថ្មីៗនេះបានផ្តល់តូបចំនួន១២០តូបដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងប្រគល់ប័ណ្ណសម្គាល់ម្ចាស់ស្តង់និងផ្សារមេឃដែលមានទីតាំងស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
ចាប់តាំងពីក្រុមហ៊ុនចាប់ដំណើរការលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង គឺមានអថិជនគាំទ្រច្រើនលើសលប់ហើយទទួលបានជោគជ័យស្ទើរគ្រប់គម្រោង៕