មន្ទីរកសិកម្មខេត្តក្រចេះ ប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ២០២២ ក្រោមអធិភាពលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ

ខេត្តក្រចេះ÷ នៅថ្ងៃទី ៥ខែកក្កដា ឆ្នាំ ២០២២ លោក ប៉ែន លីណាតអភិបាលរងខេត្តក្រចេះ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យរុក្ខទិវា ៩កក្កដា ឆ្នាំ ២០២២ ក្នុងបរិវេនវត្ត  រតនមុនីរង្សី  ហៅវត្តឬស្សីកែវ  ស្ថិតនៅក្នុងឃុំឬស្សីកែវ  ស្រុកព្រែកប្រស ព្វ  និងមាមការចូលរួមពីលោក អភិបាលស្រុកព្រែកប្រសព្វ  ប្រធាន  អនុប្រធាន  មន្ទីរ-អង្គភាពពាក់ព័ន្ធ,  ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា  ២០០នាក់ ។

លោក  ប៉ែន  លីណាត  អភិបាលរងខេត្តលេីកឡេីងថា÷ ពិធីបុណ្យរុក្ខទិវាជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិកម្ពុជាដែលបានរៀបចំប្រារព្ធឡើងរៀងរាល់ឆ្នាំ  តាំងពីសម័យសង្គមរាស្ត្រនិយមក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវរៈរាជបិតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ជារៀងរហូត  គឺដេីម្បីបំផុសស្មារតីឲ្យប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើ លើកកម្ពស់ស្មារតី ថែរក្សាការពារព្រៃឈើដែលមានស្រាប់ និងចូលរួមយ៉ាងកុះករក្នុងការដាំកូនឈើឡើងវិញ ដើម្បីជាសុភមង្គល និងសេចក្តីសុខចម្រើននៃប្រទេសជាតិយើង។

លោក  អភិបាលរង បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តការយកចិត្តទុកដាក់ ថែទាំរក្សាសុខភាព របស់ខ្លួនដោយត្រូវទៅទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដុសបឋម និងដុសជំរុញអោយបានគ្រប់ៗគ្នាដើម្បីសំដៅធ្វើយ៉ាងណាកុំឱ្យមានការឆ្លងរីករាលដាលនូវជំងឺកូវីដ១៩ ដែលជាជំងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវ ជម្ងឺនេះបានឆក់យកអាយុជីវិត ប្រជាពលរដ្ឋកម្ពុជាអស់ជាច្រើននាក់កន្លងមកហើយ៕

លោកទ្រី សុភ័ក្រ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបញ្ជាក់ថា÷ កូនឈើដែលបានយកមកដាក់ដាំ នាពេលនេះ មានចំនួន1000 ដើម រួមមាន÷ កូនឈើបេង និងឈើគគីរ ក្នុងគោលបំណងដើម្បីស្ដារ និងដាំឡើងវិញនូវប្រភេទឈើដែលមានអាយុវែង  និងធ្វើឱ្យប្រសើរឡើងនូវសោភ័ណភាព ធម្មជាតិបរិស្ថាន និងចូលរួមចំណែកកាត់បន្ថយការឡើងកម្ដៅ នៅក្នុងភពផែនដី និងការប្រែប្រួលអាកាសធាតុ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *