ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យមេីលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ (ទំនប់តាណេង-ច្រាំងតាបុល)ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខាងលើឲ្យបានរួចរាល់មុនពិធីប្រ ណាំងទូក ក្នុងខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តិទៅនៅចុងខែតុលាខាងមុខ

ខេត្តស្វាយរៀង៖នៅថ្ងៃចន្ទ០៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤  ខែកក្កដា ឆ្នាំ២០២២នេះ  ឯកឧត្តម  ម៉ែន  វិបុល  អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  និងមានការអមដំណើរពីលោកប្រធានមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្ត  តំណាងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត  និងអ្នកទទួលម៉ៅការសំណង់បានអញ្ជេីញចុះពិនិត្យមេីលការរៀបចំសួនច្បារច្រាំងទន្លេវ៉ៃគោ (ទំនប់តាណេង-ច្រាំងតាបុល) បន្ថែម ផ្នែកខាងជេីង  និងផ្នែកខាងត្បូង និងរៀបចំក្រាលការ៉ូឡា ផ្នែកខាងលិចសួនច្បារជាប់នឹងរបងវិទ្យាល័យស្វាយរៀង  និងពិនិត្យការរៀបចំទីតាំងបន្ទប់ទឹកសាធារណៈ  ជាពិសេសពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធខាងលេីឲ្យបានរួចរាល់មុនពិធីប្រ ណាំងទូក ក្នុងខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តិទៅនៅចុងខែតុលាខាងមុខ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានពិនិត្យមើលវឌ្ឍនភាពផ្សេងៗទៀតដែលជាចក្ខុវិស័យ ក្នុងការកែលម្អសោភ័ណភាពក្នុងក្រុងស្វាយរៀង ឲ្យកាន់តែល្អប្រសើរ និងទាក់ទាញបម្រើឲ្យទាំងផ្នែកទេសចរណ៍ និងការប្រឡងប្រណាំងទីក្រុងស្អាត ទៅថ្ងៃអនាគតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *