កំពង់ចាមៈ នៅព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានដឹកនាំ លោកអភិបាលរងខេត្ត/កងកម្លាំងទាំងបីប្រភេទ/លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត/ អាជ្ញាធរស្រុកកងមាស-ស្រីសន្ធរ និងមន្ត្រីពាក់ព័ន្ធមួយចំនួន និងដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានអញ្ជើញចុះពិ និត្យទីតាំងដែលរកឃើញគ្រាប់យុទ្ធភណ្ឌជាង ០៦តោន ចេញពី ខ្មោច នាវាចម្បាំង ដែលលិចនៅក្នុងទន្លេ មេគង្គ ខេត្តកំពង់ចាម ប្រមាណជាង ៥០ឆ្នាំមុន។
គូរបញ្ជាក់ថា! បន្ទាប់ពីទទួលបានរបាយការណ៍ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រាយការណ៍ថាមានខ្មោចនាវាច្បាំងបន្សល់ទុកពីសម័យសាធារណរដ្ឋ ខ្មែរ ឆ្នាំ ១៩៧០-១៩៧៥ ដែលបានរកឃើញ នៅក្នុង ទឹក ទន្លេមេគង្គ ស្ថិត ក្នុង ភូមិវាល ឃុំមានជ័យ ស្រុក ស្រីសន្ធរ ខេត្ត កំពង់ចាម នោះ ក្រុមការងារកងកម្លាំងបោសសំអាតគ្រាប់ យុទ្ធភ័ណ មិន ទាន់ ផ្ទុះ ដែលមាន ឯកឧត្តម នាយឧត្ដមសេនីយ នាង ផាត ជាប្រធាន បានបន្តរុករកឃើញគ្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង ០៦តោន និងបន្តរុករកនូវសម្ភារៈសង្រ្គាមជាបន្តបន្ទាប់នៅក្នុងកប៉ាល់នោះផងដែរ។ SKS