សមាជិកក្រុមប្រឹក្សាខេត្តតាកែវស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធដាក់កំលាំងការពារនៅតាមបណ្ដោយផ្លូវជាតិលេខ២ខណៈពេលសកម្មភាពលួចប្លន់មានការកើនឡើង

តាកែវ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវនៅថ្ងៃច័ន្ទ ទី ៤ ខែ កក្ដដា ឆ្នាំ ២០២២នេះ សមាជិកក្រុមប្រិក្សាខេត្តតាកែវបានស្នើឲ្យគណអភិបាលខេត្តតាកែវជាពិសេសសមត្ថកិច្ចពាក់ព័ន្ធ ដាក់កំលាំងយាមល្បាតនៅតាមបណ្ដោយផ្លូវជាតិលេខខណៈពេលដែលបទល្មើសលួចប្លន់បានកើតឡើងព្រោងតាមនៅតាមបណ្ដោយផ្លូវជាតិលេខ២។

ឯកឧត្តម អ៊ុន សារិន សមាជិកក្រុមប្រិក្សាខេត្តតាកែវបានលើកឡើងថា កន្លងមកនៅតាមបណ្ដោយផ្លូវជាតិលេខ២ជាពិសេសពីក្រុងដូនកែវទៅស្រុកទ្រាំងបានកើតឡើងនៅសកម្មភាពចោលួច និងចោប្លន់ម៉ូតូកើតឡើងជាហូហែ ដែលនាំឲ្យបងប្អូនប្រជាពលរដ្ឋលោកមានការភ័យខ្លាចនិងព្រួយបារម្ភ ដូច្នោះដើម្បីទប់ស្កាត់អំពើចោរលួចនិងប្លន់នេះ អាជ្ញាធខេត្តគួតែដាក់កំលាំងមួយចំនួននៅតាមដងផ្លូវជាតិលេខ២នេះដើម្បីងាយស្រួលអន្តរាគមន៍នៅពេលមានបញ្ហាកើតឡើងជាពិសេសវាបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកប្ដឹងអោយអន្តរាគន៍ពីអំពើលួចប្លន់នេះ។ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តតាកែវបានថ្លែងបន្តថា ក្រៅពីទប់ស្កាត់អំពើលូចប្លន់នៅតាមបណ្ដោយផ្លូចជាតិលេខ២នេះ កំលាំងសមត្ថកិច្ចយើងក៍អាចជួយអនប្តរាគមន៍នូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍បានទាន់ពេលវេលាផងដែរ នៅពេលដែលផ្លូវជាតិលេខ២ធ្វើជិតរួចរាល់ហើយ ចំនួនគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវនេះក៍បានកើនឡើងផងដែរ។ ឆ្លើយតបទៅនិងការលើកឡើងរបស់សមាជិកក្រុមប្រិក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានថ្លែងថា លោកនិងធ្វើការណែនាំដល់លោកស្នងការនគបាលខេត្តនិងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អោយសិក្សាស្វែងយល់ពីការដាក់កំលាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ជាពិសេសពីក្រុងដូនកែវទៅស្រុកទ្រាំង ដែលកន្លងមកមានបញ្ហាសន្តិសុខមួយចំនួនបានកើតឡើងនៅតំបន់នោះ ដើម្បីធ្វើយ៉ាងណាបង្រ្កាបអោយបានទាន់ពេលវេលារាល់បញ្ហាអសន្តិសុខដែលបានកើតឡើងនៅតាមដងផ្លូវជាតិលេខ២នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *