អភិបាលខេត្តកំពង់ចាម ស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ រួមគ្នាបម្រើប្រជាពលរដ្ឋ ឈរលើសាមគ្គីភាព និងឯកភាពជាតិ

កំពង់ចាម : ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  បានស្នើឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ រួមគ្នាបម្រើប្រជាពលរដ្ឋ ឈរលើមូលដ្ឋានសាមគ្គីភាព និងឯកភាពជាតិ ។

ឯកឪត្តមស្នើបែបនេះ ក្នុងពិធីដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស សមាសភាពប្រធានក្រុមប្រឹក្សា សង្កាត់ ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ នៃសង្កាត់សំបួរមាស អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលាសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៤ ខែកក្ដដា ឆ្នាំ ២០២២ ដោយមានការចូលរួមពីសំណាក់ លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស អាជ្ញាធរក្រុងកំពង់ចាម មន្ត្រីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតផងដែរ ។

ឯកឧត្ដមអភិបាលខេត្តបានសង្កត់ធ្ងន់ថា  សង្កាត់សំបួរមាស មានសមាជិក ក្រុមប្រឹក្សាមកពីគណបក្សចំនួន ២ តែទោះបីមកពីគណបក្សនយោបាយផ្សេងគ្នាក៏ដោយ ក៏ សមាជិកក្រុមប្រឹក្សាសង្កាត់ថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសេីរ  និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត  ប្រកបដោយលទ្ធិប្រជាតេយ្យ  សំដៅចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបជូនថា  ដំណេីរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី ៥ ខែមិថុនា កន្លងទៅនេះ  ជាលទ្ធផល  ក្នុងសង្កាត់សំបួរមាស មានអាកាសៈសរុប ចំនួន ១១ មកពីគណបក្សនយោបាយចំនួន ២ រួមមាន គគណបក្សប្រជាជនកម្ពុជា មាន ៨ អាកាសៈ  ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាសង្កាត់ ជាចៅសង្កាត់ ចៅសង្កាត់រងទី ១  និងសមាជិកក្រុមប្រឹក្សា ចំនួន ៥ អាសនៈ ក្នុងនោះមកពីគណបក្សភ្លេីងទៀន មាន ៣ អាកាសៈ  ទទួលបានតំណែងជាចៅ សង្កាត់រងទី ២ និងសមាជិកក្រុមប្រឹក្សា ចំនួន ២ អាសនៈ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *