ឯកឧត្ដម ស៊ុន ចាន់តារា នាំទៀនព្រះវស្សា វេប្រគេនព្រះសង្សនៅវត្តកោះហ៊ោ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ដោយ៖សេង ពិសិដ្ឋ

កំពង់ឆ្នាំៈ ឧត្តមសេនីយ៍ទោ ស៊ុន ចាន់តារា នាយរងសេនាធិការ កងទ័ពជើងគោក និងជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងបុត្រ ក្រុមគ្រួសារ និងមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀត បាននាំទៀនព្រះវស្សា និងសម្ភារៈ ប្រគេនព្រះសង្ស វត្តកោះហ៊ោ ភូមិស្តឺប្រិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគង់ចាំព្រះវស្សា មិនអាចនិមន្តបិណ្ឌបាត្រចេញក្រៅបាន។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ស៊ុន ចាន់តារា បានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយដូចនេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពកសាងសមិទ្ធផលសង្គមនានា និងការអភិវឌ្ឍហេដ្ឋារចនាសមន្ព័ន្ធខ្វាត់ខ្វែងធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ  ពិសេសការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩, ហើយមានឱកាសបានបើកប្រទេសជាតិឡើងវិញ ឈានទៅការរស់នៅតាមបែបគន្លងថ្មី និងធ្វើបុណ្យទានបានគ្រប់ទីកន្លែងទូទាំងប្រទេស។

ឯកឧត្តម បានបញ្ជាក់ថា សន្តិភាពជាមូលដ្ឋានគ្រឹៈដ៍សំខាន់ឈានទៅរកវឌ្ឍនៈភាព និងជឿនលឿននៅកម្ពុជា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាពនឹងនៅបន្តភាពរឹងមាំ មិនបាត់ បង់នោះឡើយ។ ជាមួយគ្នានេះ ឯកឧត្ដម ស៊ុន ចាន់តារា បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសន្តិភាព ពិសេសបន្តគោរពអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ក្នុងការចាក់វ៉ាក់សាំងបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា។

ឧត្តមសេនីយ៍ទោ ស៊ុន ចាន់តារា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ឆ្នាំង ក៏បានបួងសួងដល់ទេវតា វត្ថុស័ក្ខសិទ្ធក្នុងលោក តាមជួយថែរក្សាព្រះរាជាណាចក្រកម្ពុជាឲ្យមានសុខសន្តិភាព ពិសេសជូនដល់សម្តេចតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចពិជ័យសេនា ទៀបាញ់ និងឯកឧត្តម ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ឌ និងជាមេបញ្ជាការកងទ័ពជើងគោក ទទួលបានព្រះសុខភាពល្អបរិបូរណ៍ និងជន្មាយុយ៉ឺនយូរដើម្បីដឹកនាំប្រទេសមានការរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្ដម ស៊ុន ចាន់តារា និងលោកជំទាវ បានប្រគេនដល់វត្តកោះហ៊ោ មានទៀនព្រះវស្សា  បច្ច័យ និងគ្រឿងឧបភោគបរិភោគ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង ត្រីខ រួមទាំងសម្ភារះប្រដាប់ប្រាដាប្រើប្រាស់ជាច្រើនមុខ និងបាននាំយកអំណោយ ដល់ចែកជូនលោកតា លោយាយ ចំនួន១០០នាក់ ក្នុងម្នាក់ៗ ទទួលបានឃិត១កញ្ចប់។ លោកគ្រូអ្នកគ្រូ  ៥នាក់ ក្នុងម្នាក់ៗ មានសារ៉ុង១ ថវិការ ៤ម៉ឺន៛ និងសិស្សា នុសិស្ស ចំនួន  ៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅ ប៉ិច ខ្មៅដៃ បន្ទាត់ ថវិការ និងនុំប័ង ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *