កំពង់ចាមៈ ឯកឧត្តម អ៊ុន ចាន់ ដា អភិបាលខេត្ត កំពង់ចាម និងឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ ក្រុមហ៊ុន ឯកឯកជ សុីន ទ្រី ប្រមូល សំរាម ក្នុង កម្រិត សាកល្បង ចំនួន ៦ ខែ ក្នុងស្រុកចំនួន ៦ ដោយសារ ថា មាន អភិបាលស្រុក មួយចំនួន បាន មានការ ព្រួយ បារម្ភ ខ្លាច ខាង ក្រុមហ៊ុន ធ្វើ មិន បានល្អ ដូចដែល ខាង ស្រុក ទាំងនោះ បានធ្វើ ជាមួយ គណៈ អាជីវករ កន្លងមក ។
ការអនុញ្ញាតបែបនេះ នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តមំពង់ចាម ដោយមារព្រមព្រៀង ឱ្យ ក្រុមហ៊ុន ស៊ីន ទ្រី មាន សិទ្ធិ ពង្រីក ការប្រមូល សំរាម នៅ ស្រុក ចចំនួន ៦ នោះ រួមមានៈ ស្រុក បាធាយ ស្រុក ជើងព្រៃ ស្រុក ព្រៃឈរ ស្រុក ចចំការលើ ស្រុក ស្ទឹងត្រង់ និង ស្រុក កងមាស បន្ថែមទៀត ។
ឯកឧត្តមអភិបាលខេត្ត កំពង់ចាម បាន ថ្លែងថា ចំពោះ ការអនុវត្ត កិច្ចសន្យា នេះ ក្រុមហ៊ុន ស៊ី ទ្រី ត្រូវអនុវត្ត ក្នុង កម្រិត សាកល្បង រយៈពេល ៦ ខែ ថា តើ ដំណើរការ ប្រមូល សំរាម បានទទួល ជោគជ័យ ឬ អត់ ។
ឯកឧត្តមបន្តថា ដោយសារ មាន អភិបាលស្រុក មួយចំនួន មានការ ព្រួយបារម្ភ ខ្លាច ធ្វើ មិនល្អ ដូចដែល ស្រុក បាន អនុវត្ត ធ្វើជាមួយ ខាង គណៈ អាជីវករ ផ្សារ កន្លកន្លងមក ជាក់ស្តែង ការប្រមូល សំរាម នៅក្នុង ក្រុង កំពង់ចាម របស់ ក្រុមហ៊ុន ស៊ីន ទ្រី ប៉ុន្មាន ឆ្នាំកន្លងមក បានតែ ប្រមាណ ៤៦ ភាគរយ បប៉ុណ្ណោះ ដែលនេះ បណ្តាលមកពី កង្វះខាត ក្នុងការ គ្រប់គ្រង ចាត់ចែង របស់ ខាង ក្រុមហ៊ុន តែម្តង ប៉ុន្តែ បញ្ហា នេះ យើង នឹង ពិភាក្សាគ្នា បន្ថែមទៀត នៅលើ ការគ្រប់គ្រង សំរាម ក្នុង កម្រិត ណាមួយ អាច ទទួលយកបាន ។
ឯកឧត្តមបន្ថែមថា ពិសេស ក៏ត្រូវ ពិភាក្សាគ្នា ផងដែរ ជុំវិញ ការយក កម្រៃ ថា តើ ស៊ីន ទ្រី បាន កម្រៃ ប៉ុន្មាន ? ហើយក៏ ត្រូវ គិត ផងដែរ កម្រៃ ដែល ប្រមូលបាន មកនេះ ក្នុង កម្រិតណា ជួយ ដល់ រដ្ឋបាល ក្រុង ស្រុក ដើម្បីឱ្យ ក្រុង ស្រុក មានលទ្ធភាព អនុវត្ត ការងារ នេះ ក្នុង រូបភាព សហការគ្នា ។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា សូមឱ្យ មានការ តាមដាន ត្រួតពិនិត្យ លើ ការប្រមូល សំរាម គឺ ក្រុមហ៊ុន បាន ចុះកិច្ចសន្យា ជាមួយ អាជ្ញាធរ ហើយ ខាង ក្រុមហ៊ុន បានធ្វើការ ប្រមូល សំរាម បាន ត្រឹមត្រូវ ដែរ ឬ អត់ គឺ ដើម្បី ធ្វើ ការកែតម្រូវ ទទាំងអស់គ្នា ជាមួយ នោះ រដ្ឋបាល ក្រុង ស្រុក ត្រូវ សហការ ជាមួយ ឃុំ សង្កាត់ បង្កើន ការផ្សព្វផ្សាយ ជូន ដល់ ប្រជាពលរដ្ឋ អំពី ការ ទុកដាក់ សំរាម ឱ្យបាន ត្រឹមត្រូវ ទៅតាម ទីតាំង ដែល បានកំណត់ ជៀសវាង ការយក សំរាម ចោល ពាសវាល ពាសកាល គេចវេស ពី ការបង់ កម្រៃ ប្រមូល សំរាម បង្កឱ្យមាន ភាពស្មុគស្មាញ ដល់ កក្រក្រុមហ៊នជាអ្នកប្រមូល ៕