សាលាបថមសិក្សាយុគន្ឋ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន កសាងបានប្រមាណ៩០%ហើយ សង្ឃឹមថានឹងបានចូលរៀនក្នុងពេលឆាប់ៗនេះ

កំពង់ឆ្នាំងៈ សាលាបឋមសិក្សាយុគន្ធរ ដែលកំពង់សាសង់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ត្រូវបានកសាងរួចរាល់បានជាប្រមាណជាង៩០ ភាគរយ ហើយមកដល់ពេលនេះបើតាមការបញ្ជាក់របស់អាជ្ញាធរឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកយកព័ត៌មានអោយដឹងនៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ២០២១នេះ ។លោក  មេឃុំឆ្នុកទ្រូលោកសាំងគឹមស៊ន បានអោយដឹងទៀតថាៈ  ការដើមឡើយសាលាបឋមសិក្សាយុគន្ធរ គឺជាសាលារៀនធ្វើពីឈើបណ្ដែតលើទឹក មួយដែលមានអគារសឹក្សា៣បន្ទប់ដែលមានសិស្សកុំពង់រៀនចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី ៥។  លោកថាក្រោយមក នៅពេលមានការបន្លាស់ទីផ្ទះបណ្ដែតទឹក របស់ប្រជាពលរដ្ឋ សាលាយុគកន្ធរក៏ត្រូវបានផ្លាស់ទីឡើហមកនៅលើគោកដែរ គឺដាក់នៅ ជិតនិងវត្តគន្ធរ ប៉ុន្តែអ្វីដែលគួអោយសោកស្តាយបំផុតសាលាបឋមសិក្សាយុគន្ធរ ត្រូវបានអគ្គីភយ័ឆាបឆេះខ្ទេចទាំងស្រុង ដោយសារតែឆ្លងចរន្តអគ្គីសនីផ្ទាំងសូឡា ។ ក្រោយពេលសាលាបឋមសិក្សាបានឆេះសិស្សគ្មានសាលារៀន ទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លោកក៏បានជួយឧបត្ថម្ភកសាងសាលាមួយខ្នងធ្វើអំពីបេតុង ខ្ពស់ផុតពីទឹក ដែលមាន ៦ បន្ទប់ សម្រាប់សិស្ស បថមសិក្សា ហើយបើគិតមកដល់ពេលនេះ សាលាមួយខ្នងនេះបានសាងសង់រួចរាល់បានប្រមាណជាង៩០ ភាគរយហើយនៅតែការលាបថ្នាំនិងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតែប៉ុណ្ណោះ ។ លោកមេឃុំឆ្នុកទ្រូសង្ឃឹមថាក្រោយពេលសាលាបឋមសិក្សាយុគន្ធរ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សិស្សនឹងបានចូលមករៀនគ្រប់ចំនួន មិនដូចកាលនៅបណ្តែតលើទឹកនោះឡើយ ហើយរាល់មធ្យោបាយធ្វើដំណើររបស់ពួកគេកាលនោះដោយសារ តាមទូកឬកាណូត ហើយពេលខ្លះការមករៀនមានការយឺត យ៉ាវនិងអវត្តវត្តមានទៀតផង ។ បច្ចុប្បន្ននេះ សិស្សានុសិស្សបានមករស់នៅលើគោក ហើយពេលមករៀនដើរក៏បានដែរព្រោះអីសាលរៀននៅជិតនោះស្រាប់ផងដែរ ។ក្នុងនាមអាជ្ញាធរឃុំឆ្នុកទ្រូ លោកសួមថ្លែងអំណរគុណ ដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភសាលាមួយខ្នងសម្រាប់សិស្ស សាលាបថមសិក្សាយុគន្ឋរនេះផងដែរ។បើតាមការបញ្ជាក់ពីលោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូតាមការបញ្ជាក់របស់ លោកមេឃុំឆ្នុកទ្រូ បានឱ្យដឹងថាៈ លោក នឹងប្រាប់ឱ្យលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀនសិស្សបណ្តោះ អាសន្ននៅក្នុងវត្តយុគន្ឋ នាំសិស្សមកធ្វើពលកម្ម សំអាតទីធ្លាសាលាថ្មី ក្នុង១   សប្តាហ៍ម្តង ឱ្យបានស្អាត ព្រោះជិតបានមករៀននៅសាលាថ្មីនេះហើយ ។ក្នុងនាមអាជ្ញាធរឃុំឆ្នុកទ្រូ លោកសួមថ្លែងអំណរគុណ ដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឧបត្ថម្ភសាលាមួយខ្នងសម្រាប់សិស្ស សាលាបថមសិក្សាយុគន្ឋរនេះផងដែរ៕ ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *