ក្រចេះ៖នាព្រឹកថ្ងៃទី ០១ កក្តដា ឆ្នាំ ២០២២ ឯកឧត្តម សរ ចំរុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាការទី១ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ អញ្ជើញជួបសំណេះសំណាលបងប្អូនសមាជិកសមាជិការគណបក្សឃុំទាំង០៨ ក្នុងស្រុកព្រែកប្រសព្វ នៅក្នុងឱកាសអបអរសារទរខួបអនុស្សាវរីយ៍លើកទី ៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងបានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានជឿជាក់មកលើកគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន និងបានបន្តចូលរួមបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា
លោក ហង់ ចាន់ឌី ប្រធាគណបក្សស្រុកព្រែកប្រសព្វ បានអាននូវសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសង្កត់ធ្ងន់ថា ៖ ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមាន ប្រកបដោយមោទនភាពបំផុតជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពក្នុងរយៈពេល ជាង ២ ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិត ទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។ ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គម មានភាពល្អប្រសើរលទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ ។ ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និង លើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាននិងកំពុង ចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានា ទាំងក្របខណ្ឌតំបន់ និងសកល ។ បច្ចុប្បន្នប្រជាជនយើង កំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹមនិងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ ក្មួយៗ ជាយុវជនជំនាន់ក្រោយផងដែរ ។
មានប្រសាសន៍បន្ថែមពីឯកឧត្តម សរ ចំរុង អ្នកតំណារាស្រ្ត ៖ សុខសន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុត ដោយខ្មែរខ្លួនឯងនេះ និង សមិទ្ធផលដ៏ធំធេងនៃការស្តារ កសាង និង អភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌ មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគ្នា ដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ ។ រាល់សមិទ្ធផលដែលគណបក្សបានសម្រេច ជូនជាតិក្នុងរយៈពេល ៤៣ ឆ្នាំ កន្លងមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្ស ប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និង របៀបរបប ធ្វើការងារត្រឹមត្រូវ ។ ឯកឧត្តមបន្តថា៖ បច្ចុប្បន្ននេះ ក្រោយពីរាជរដ្ឋាភិបាលប្រកាស់បើកប្រទេសឡើងវិញ ស្របពេល ជម្ងឺកូវីដ-១៩ថយចុះ សេដ្ឋកិច្ចជាតិយើងមានការរីកចម្រើនឡើងវិញ ហើយជោគជ័យនៃការឈ្នះឆ្នោតពេលនេះ គឺជាការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺមានការខិតខំប្រឹងប្រែងចូលរួមតស៊ូគាំទ្រនិងជឿជាក់ពីបងប្អូនប្រជាពលរដ្ឋយើងមកលើគោយនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមបន្តគាំទ្រនូវការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំ២០២៣ខាងមុខនេះ ៕ដោយ៖ ប៊ឿន ដារ៉ា