ខេត្តស្វាយរៀង៖ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅរសៀលថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២នេះលោក សោម សុធា លោកអគ្គនាយកក្រុមហ៊ុន ភូមិខ្មែរគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល ផ្សារមរតក ដែលមានលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង និងមផ្សារមេឃនៃក្រុមហ៊ុនផ្សារមរតក ឯ.ក ដែលជាផ្សារធំទី២នៅលើទឹកដីក្រុងស្វាយរៀងខេត្តស្វាយរៀងបានផ្តល់តូបចំនួន១២០តូបដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនិងប្រគល់ប័ណ្ណសម្គាល់ម្ចាស់ស្តង់និងផ្សារមេឃដែលមានទីតាំងស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
លោក សោម សុធា បានមានប្រសាសន៍អោយដឹងថា៖ចាប់តាំងពីក្រុមហ៊ុនរបស់ដំណើរលក់អចលនទ្រព្យ ដីឡូត៍ ផ្ទះល្វែង គឺមានអថិជនគាំទ្រច្រើនលើសលប់ហើយទទួលបានជោគជ័យស្ទើរគ្រប់គម្រោង។ហើយល្ងាចនេះផងដែរលោកអគ្គនាយកនិងសហការី បានជួបស្វាគមន៍បងប្អូនអាជីវករដែលជាម្ចាស់ស្តង់ផ្សារ តូបផ្សារមេឃ មួយរយជាងនាក់ដែលអញ្ជើញមកទទួលវិញ្ញាបនបត្របញ្ជាក់ម្ចាស់កម្មសិទ្ធិ ហើយពួកគាត់ត្រៀមខ្លួនរួចជាស្រេចចូលលក់ឆាប់ៗនេះ ទាំងប្រភេទ បន្លែ ត្រី សាច់ អាហារ ផ្លែឈើ ទំនិញជាច្រើនប្រភេទទៀត។
លោកអគ្គនាយក សោម សុធា បានមានប្រសាសន៍បន្តទៀតថា៖លោកបានអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិទើបលោកមានឱកាសបានវិនិយោគនិងការ អភិវឌ្ឍន៍លើទឹកដីខេត្តស្វាយរៀងក្នុងននោះក៏មានការគាំទ្រពីសំណាក់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងអាជ្ញាធរដែនដីនិងស្ថាប័នដែលមានការពាក់ព័ន្ធជួយសម្របសម្រួលដល់ក្រុមហ៊ុនរបស់លោកក្នុងការបង្កើតផ្សារមរតកនេះឡើងដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាជនក្នុងក្រុងសហគមន៍នេះកាន់តែងាយស្រួល ប្រកបអាជីវកម្មផ្សេងៗហើយសម្រាប់ថ្ងៃនេះផងដែរលោកក៏បានស្វាគមន៍បងប្អូនអាជីវករដែលជាម្ចាស់ ស្តង់ផ្សារ និង តូបផ្សារក្រមួន(ផ្សារមេឃ) មកទទួល ប័ណ្ណសម្គាល់តូប របស់ពូកគាត់ យ៉ាងសប្បាយរីករាយព្រោះពូកគាត់បានទទួលទីតាំងល្អៗ សម្រាប់បើកអាជីវកម្ម តូចធំរបស់គាត់ ពិសេសបានសម្រួលការងាយស្រួលដល់បងប្អូនប្រជាកសិករ ទិញ ឬ លក់ បន្លែ ផ្លែ ឈើ ត្រីសាច់ និងសម្ភារ:ប្រើប្រាស់សំខាន់ៗនៅជិតផ្ទះ និងសហគមន៍របស់ពូកគាត់តែម្ដង ។
ក្នុងឱកាសនោះផងដែរប្រជាពលរដ្ឋដែលបានមកទទួលប័ណ្ណសម្គាល់តូបពីលោកអគ្គនាយកក្រមហ៊ុនភូមិខ្មែរគ្រុបបានសម្តែងនូវទឹកចិត្តរីករាយដោយទទួលបាននូវតូបលក់ដូរដោយឥតគិតថ្លៃនៅផ្សារក្នុងគម្រោងភូមិមរតកក្រុងស្វាយរៀងនិងសូមជួនពរលោក អគ្គនាយក និង ក្រុមគ្រួសារជួបនូវពុទ្ធិពរ ទាំងបួនប្រការ និងបន្តការអភិវឌ្ឍន៍ក្នុងសហគមន៍ ក៍ដូចជាខេត្តរបស់យើងកាន់រីកចំរើនលួតលាស់ទៅមុខ។
សូមបញ្ជាក់ផងដែរថា ផ្សារមរតក របស់យើងនឹងរៀបចំរួចរាល់ ១០០% នៅត្រឹមខែកក្កដានេះ ហើយនឹងមានបងប្អូនអាជីវករចូលបើកតូប ស្តង់លក់ រាប់រយអាជីវកម្មតែម្តង។