សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ១កក្កដា នៅខេត្តបន្ទាយមានជ័យនាថ្ងៃនេះ

ភ្នំពេញៈ នាព្រឹក ថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ជារៀងរាល់ឆ្នាំ ថ្ងៃទី ១ ខែកក្កដា គឺជា ទិវា ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ  តែងតែ ប្រារព្ធទិវា មច្ឆជាតិ ដែល រៀបចំឡើង ក្នុង ស្មារតី ចូលរួម ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្ស ធនធានធម្មជាតិអោយបានគង់វង្ស។

ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បី បំផុស ចលនា ប្រជាពលរដ្ឋ   ចូលរួម ក្នុងការ ថែរក្សា  ពូជ ត្រី  ឱ្យមាន ក្នុង ដែនទឹក ធម្មជាតិ   បង្កើន ផល ត្រី នៅ តំបន់ ឆ្ងាយ ពី ដែន នេសាទ ផង  ជាពិសេស តាម តំបន់ សមស្រប នៃ វាលទំនាប និង វាលស្រែ ក្នុង ទូទាំងប្រទេស ៕SKS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *