ខេត្តប៉ៃលិន ៖ ទោះបីជាមមាញឹកនឹងការងាររដ្ឋបាលខេត្ត ការងារចុះសួរសុខទុក្ខ ជួបសំ ណេះសំណាលជាមួយប្រជាពលរដ្ឋ តាមភូមិនានា ដែលមានជីវភាពខ្វះខាត ខណ:កើតករណីវិបត្តិកូវីដ១៩ ក៏លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឆ្លៀតយកឱកាស ដើម្បីសួរសុខទុក្ខ និងអប់រំដល់កុមារកំព្រា នៅក្នុងមណ្ឌលមួយកន្លែង កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្នុងឱកាសនោះ លោកជំទា វអភិបាលខេត្ត ក៏បាននាំមកនូវក្តីអាណិតស្រឡាញ់ពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីទុក្ខលំបាកក្មេងៗ កំព្រា គ្មានឪពុកម្តាយ ខ្វះភាពកក់ក្តៅក្នុងជីវិត ។ បន្ទាប់ពីលោកស្រី សេង សុគន្ធា ប្រធានមណ្ឌលកុមារកំព្រាក្រុងប៉ៃលិន បានអានរបាយការ ណ៍រួច លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ កុមារកំ ព្រាពិតជាលំបាកក្នុងការរស់នៅ អ្នកខ្លះគ្មានឪពុក ខ្លះគ្មានម្តាយ ខ្លះទៀតគ្មានទាំងឪពុកម្តាយ ខ្វះភាពកក់ក្តៅ ពោលគឺអត់សូវមានឱកាសសិក្សារៀនសូត្រដូចកូនចៅប្រជាពលរដ្ឋធម្មតា ។ តែនៅក្នុងមណ្ឌលកុមារកំពា្រក្រុងប៉ៃលិននេះ គឺមានប្រធានមណ្ឌល មានម៉ែដោះ និងមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ដោយមានជំនួយឧត្ថម្ភក្នុងការរស់នៅរៀនសូត្រគ្រប់គ្រាន់ ។ ដូច្នេះ ត្រូវឱ្យកុមារទាំងអស់ យកឱកាសដ៏ល្អនេះ ខិតខំប្រឹងប្រែងរៀន សម្រាប់អនាគតវែងឆ្ងាយខាងមុខរបស់ខ្លួន មិនត្រូវធ្វេសប្រហែស ឬបោះបង់ចោលការសិក្សានោះឡើយ ។ លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍បន្តទៀតថា ទន្ទឹមនឹងនោះ ក៏ត្រូវចំពោះបញ្ហាគ្រឿងញៀនផងដែរ ព្រោះវាជាអាវុធ ដ៏កាចសាហាវ ដែលអាចបំផ្លាញអនាគតប្អូនៗ ។ ហេតុនេះហើយ សូមកុំសាកល្បងប្រើប្រាស់ ដោយចាញ់ការលួងលោមរបស់មិត្តភក្តិ ព្រោះអាចបំផ្លាញខ្លួនឯង និងសង្គមជាតិ ។ លោកជំទាវ អភិបាលខេត្ត បានធ្វើការណែនាំដល់ប្រធានមណ្ឌល ក៏ដូចជាម៉ែដោះ ដែលមើលការខុសត្រូវចំពោះកុមារកំព្រាទាំងអស់នោះផងដែរ ដោយត្រូវយកចិត្តទុកដាក់ថែទាំកុមារទាំងអស់ ត្រូវបង្ហាត់បង្រៀនឱ្យពួកគេពីរបៀបនិយាយស្តី ការរស់នៅក្នុងសង្គម ឱ្យក្លាយទៅជាក្មេងល្អ ចេះគួរសមចាស់ទុំ ។ លើសពីនេះ ត្រូវណែនាំក្មេងៗ ឱ្យចេះសម្អាតខ្លួនប្រាណ ដៃជើង និងត្រូវបង្ហា ត់បង្រៀន ឬបញ្ជូនពួកគេឱ្យចូលរៀន ដើម្បីអាចក្លាយទៅជាក្មេងល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គម ។ លោកជំទាវ បន្តណែនាំឱ្យចេះសម្អាត អនាម័យ ក្នុងទីធ្លា មណ្ឌល កន្លែងស្នាក់នៅរបស់ក្មេង សម្លៀកបំពាក់ ជាពិសេសត្រូវផ្តល់ម្ហូបអាហារ ដែលមានសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ ។ លោកជំទាវបញ្ជាក់ថា ចំពោះប្អូនៗ ដែលកំពុងសិក្សានៅថ្នាក់ទី១២ ពេលប្រឡងជាប់ នឹងបន្តឧត្ថម្ភ ចំពោះការសិក្សារហូតដល់បញ្ចប់មហាវិទ្យាល័យ ទទួលបានការងារធ្វើផងដែរ ៕ ដោយ ៖ នីយ៉ា