ភ្នំពេញៈ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នៅក្នុង សន្និ សីទ សារព័ត៌មាន នា ព្រលប់ ថ្ងៃទី ៧ ខែ កុម្ភៈ នេះ បានប្រកាស អនុ ញ្ញាត ឱ្យ អ្នកសារព័ត៌មាន ស្ថិតនៅក្នុង ចំណោម ជន អាទិភាព ដែល ត្រូវ ទទួលបាន វ៉ាក់សាំង បង្ការ ជំងឺ(COVID-19) ដោយសារតែ អ្នកសារព័ត៌មាន ត្រូវ ទៅគ្រប់ ទីកន្លែង មិនដឹង ទៅ ត្រង់ ណាខ្លះ ដូច្នេះ ត្រូវតែ ជា មុខសញ្ញា ដែល ត្រូវ ទទួលបាន ការយកចិត្ត ទុកដាក់ ទទួលបាន វ៉ាក់សាំង ។
សម្តេច តេ ជោ ហ៊ុន សែន បាន បញ្ជាក់ថា ៖« សូមឱ្យ ក្រសួងសុខាភិបាល ចាត់ទុក ក្រុម អ្នកដើរ យក ព័ត៌មាន នេះ ជា ក្រុម ដែល ត្រូវ បានទទួល វ៉ាក់សាំង ព្រោះ ពួកគេ រុករក គ្រប់ ទីក ន្លែង ទាំងអស់ មិនដឹងថា ទៅ ទីកន្លែង ណាខ្លះ ទេអញ្ចឹង ខ្ញុំ សូមអ្នក សារព័ត៌មាន ទាំងអស់ ដែលមាន អាយុ ត្រឹម ៥៩ ឆ្នាំ ចុះមក ទទួល វ៉ាក់សាំង » ។
សម្តេច តេ ជោ ហ៊ុន សែន បានបញ្ជាក់ បន្ថែមថា អ្នកសារព័ត៌មាន អាជីព ដែល ចង់ ទទួលបាន វ៉ាក់សាំង (COVID-19) ត្រូវ ចុះឈ្មោះ ហើយ ពិនិត្យមើល លក្ខខណ្ឌ របស់ វ៉ាក់សាំង Sinopharmដែលមាន ៩ចំណុច ក្នុងនោះ ក៏ត្រូវ មាន អាយុ ចន្លោះ ពី ១៨ ដល់ ៥៩ ឆ្នាំ ជាដើម ។សម្តេច បាន ណែនាំ ឱ្យ ក្រសួងសុខាភិបាល សហកា រ ជាមួយ ក្រសួង ព័ត៌មាន ដើម្បី រៀបចំ ឱ្យ អ្នកសារព័ត៌មាន បានទទួ ល វ៉ាក់សាំង។សម្តេច បន្តថា បើសិនជា អ្នកសារព័ត៌មាន ទាំងឡាយ ធ្វើ កិច្ចការងារ នេះ ជាមួយ ក្រសួងសុខាភិបាល ដោ យផ្ទាល់ ប្រហែលជា លឿន ជាង ជាមួយនឹង ក្រសួង ព័ត៌មាន ដែល យើង អាច ចុះបញ្ជី នៅក្នុង ការទទួលបាន វ៉ាក់សាំង ៕