បន្ទាយមានជ័យៈ អគ្គីភ័យឆាបឆេះផ្ទះអាជីវករ៣ខ្នង ក្នុងផ្សារអគ្គៈថ្មី មួយខ្នងធ្ងន់ធ្ងរម្ចាស់ថាមកពីទុរសេខ្សែភ្លើង ហេតុការណ៍៍នេះកើតឡើងនៅវេលាម៉ោង២១និង០០នាទី នៅទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ អគារជ្រុងខាងកើត ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ម្ចាស់ផ្ទះដែលត្រូវបានអគ្គីភ័យ ១.ឈ្មោះ សុខ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ខោអាវ និងស្បែកជើង(យុវវ័យ)។ ២.ឈ្មោះនឹម គង្គា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅ របរកាត់ដេរ (ទេពប្រណិតកាត់ដេរ) និងទី៣.ឈ្មោះជុច ចន្ថា អាយុ៤៥ឆ្នាំ ភេទប្រុស រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតមុខផ្កាម្លឹះ។ លោកវរសេនីយឯក សៅ សារឿន បញ្ជាក់បន្តថា បើតាមចំឡើយរបស់ម្ចាស់ផ្ទះដែលផ្តើមឆេះមុនគេ ឈ្មោះនឹម គង្គា ម្ចាស់ហាងកាត់ដេរ យីហោ ទេពប្រណិតកាត់ដេរ បានឲ្យដឹងថា មូលហេតុផ្តើមចេញដំបូងគឺបណ្តាលមកពីទុរសេចរន្តអគ្គីចេញពីជាន់ឡៅតឺ និងផ្ទះសំបូរក្រណាត់ផងនោះ ទើបបណ្តាលឲ្យឆេះរហ័សខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកផ្ទះពីរទៀតនៅសាងខាងនោះ ខូចខាតបន្តិចបន្តួច។ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿងមានរថយន្តអធិការដ្ឋាននគរបាលក្រុងក្រុងប៉ោយប៉ែត រថយន្តក្រុមហ៊ុនកាស៊ីណូស្តារវេហ្គាស់ និងរថយន្តក្រុមហ៊ុនកាស៊ីណូត្រួពីកាណា ដោយប្រើប្រាស់ទឹកសរុបចំនួន៤រថយន្តទើបអគ្គីភ័យរលត់ទាំងស្រុង ៕ sks