មនុស្ស៣នាក់បានស្លាប់និងរបួសធ្ងន់ម្នាក់នៅហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនិងម៉ូតូ

ខេត្តកំពង់ឆ្នាំង: យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់និងរបួសធ្ងន់ម្នាក់នៅហេតុការគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នា  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី ០៧ ខែ០២ ឆ្នាំ២០២១  នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបែកជា៤ខាងមុខហាងលក់គ្រឿងចក្រ ស្ថិតក្នុងភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំង។

ហេតុការនេះបង្កឡើង រវាងម៉ូតូនិងម៉ូតូ ម៉ាកហុងដាមានឌុបគ្នា២នាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង.1J.8954.បើកបរដោយឈ្មោះ ភិន ផល្លី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃពូច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនិងម៉ូតូ ម្ខាងទៀតម៉ាកសង់សេ125 មានគ្នា២នាក់ កំពង់ឆ្នាំង1F.9794 ដែលមានអ្នកបើកបរឈ្មោះ ម៉ាត់ ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ មានឌុបមនុស្ស២នាក់ពីក្រោយ ឈ្មោះហ៊ុយ ភេទស្រី អាយុ១៨ ឆ្នាំ បើកបរពីកើតទៅលិច បានបុកគ្នាពេញទំហឹង។ ក្រោយពេលកើតហេតុអ្នកស្លាប់ត្រូវបានក្រុមគ្រួសារដឹកយកទៅលំនៅឋានរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នករងរបួសត្រូវបានសមត្ថកិច្ចហៅរថយន្តមន្ទីពេទ្យខេត្តដឹកយកទៅសង្គ្រោះបន្ទាន់ ។ចំពោះវត្ថុតាងម៉ូតូ២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលក្រុងកំពង់ឆ្នាំង រងចាំធ្វើការដោះស្រាយតាមនិតិវិធីនៅពេលក្រោយផងដែរ ៕ ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *