ប្រកាសផ្ទេរមុខតំណែងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ

ព្រះវិហារៈនៅព្រឹកថៃ្ងទី០៧ ខែកុម្ភះ ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសផ្ទេរមុខតំណែងប្រធានក្រុមការងារយុវជនគណបក្សខេត្តក្រោមអធិបតីភាព ឯឧត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណ:កម្មាធិការគណបក្សខេត្ត ឯកឧត្តម ឡុង សុវណ្ណ សមាជិកគណៈកម្មាធិកាកណ្តាល អនុប្រធានគណបក្សខេត្ត ឯកឧត្តម ណែម វ៉ា អនុប្រធានប្រចាំការគណ:កម្មាធិការគណបក្សខេត្ត។

ក្នុងឪកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណ:កម្មាធិការគណបក្សខេត្ត ក៏បានផ្តាំផ្ញើរដល់យុវជនឲ្យខិតខំប្រឹងប្រែងបម្រើឲ្យគណបក្សឈានទៅយកជោគជ័យឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ ក្នុងការផ្ទេរតំណែងនេះ ឯកឧត្តម យ៉ុង គឹមហ៊ាន ត្រូវបានសម្រួលភារកិច្ច តែតាំងលោក អ៊ុក គឺសាន្ត ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ ។

ក្នុងនោះ លោក អ៊ុក គឹមសាន្ត ក៏បានប្តេជ្ញាចិត្តខិតខំបម្រើជាតិ មាតុភូមិពិសេសគណបក្សប្រជាជនកម្ពុជា និងគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ  ធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត និងដោយអនុវត្តគោលការណ៍រក្សាចាស់បង្កើតថ្មីក្នុងការដឹកនាំយុវជនគ្រប់ស្រទាប់ដូចពាក្យថាយុវជនបក្សម្នាក់សន្លឹកឆ្នោត១ និងឈរលើពាក្យស្លោក” យុវជនដើម្បីឈ្នះ” ផងដែរ។ sks

You might like

Leave a Reply

Your email address will not be published. Required fields are marked *