ខេត្តកំពង់ឆ្នាំងៈ ទូដាក់សៀវភៅនិងគ្រឿងសម្ភារសឹក្សាត្រូវបានគម្រោងរបស់អង្កកាសេវាកម្មពិភពលោកកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំងប្រគល់ជូនបណ្តាសាលាដែលមានការខ្វះខាតទាំង31៣១នៅក្នុងស្រុករលាប្អៀរនេះគឺជាគម្រោងជំហ៊ានដំបូងនៅ ។ការចែកសម្ភារះបណ្ណាលយ័ដល់សាលាបឋមសិក្សាក្នុងស្រុករលាប្អៀរនេះបានធ្វើឡើងនៅថ្ងៃទី៦ គុម្ភៈ ២០២១ ម្សិលមិញនៅក្នុងការិយាល័យអប់រំស្រុករលាប្អៀរដោយមានការចូលរួមពីលោកយ៉ុងសាវុទ្ធី លោកប្រធានការរិយាលយ័អប់រុំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងលោក សៅសារិន និងនាយកអង្កការសេវាកម្មពិភពលោកកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំងជនជាតិកូរ៉េលោក(ឆេ)រួមនិងសហការរីនិងមានការចូលរួមពិលោកគ្រូអ្នកគ្រួតាមបណ្តាសាលានៅក្នុងស្រុករលាប្អៀរផងដែរ ។នាយកគម្រោងរបស់អង្កការសេវាកម្មពិភពលោកកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំងលោក( ឆេ)បានលើកឡើងថាគោលបំណងរបស់អង្គការលោកបានចុះតាមបណ្តាសាលាផ្សេងៗក្នុងស្រុករលាប្អៀរមើលឃើញថានៅមានការខ្វះខាតទូរការរិយាលយ័សម្រាប់ដាក់សៀវភៅនិងខ្វះខាតសម្ភារះសឹក្សាទើបអង្កការរបស់លោកផ្តលជូននៅទូរដាក់សំភារៈសិក្សានៅក្នុងការិយាល័យរបស់សាលានីមួយផងដែរ ។នាយកគម្រោងរបស់អង្គការសេវាកម្មពិភពលោកកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំងបានបញ្ជាក់ទៀតថានេះគឺជាគម្រោងជំហានដំបូងចែកជូនដល់សាលារលៀប្អៀរខាងជើងចំនួន៣១ សាលានឹងមានគម្រោងបើកសិក្ខាសាលាដើម្បីផ្សារភ្ជាប់លោកគ្រូអ្នកគ្រូរួមនិងសិស្សានុសិស្សដែលជាធន់ធានមនុស្សសម្រាប់ប្រទេសជាតិ ។ប្រធានការរិយាលយ័អប់រុំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានលើកឡើងថាការអានការគិតធ្វើអោយមនុស្សមានការរីកចំរើនលើចំណេះអាន ចំណេះដឹង ធ្វើអោយមានវិនយ័ល្អ វិនយ័នាំមកនូវសេចក្តីថ្លៃថ្នូរនិងធ្វើអោយយើងម្នាក់ៗមានគុណធម៍តាមរយះការអានសៀវភៅ ។ចុងក្រោយប្អូនៗកុមា.យុវជន.យើងបានចូលបំពេញការងារទូទៅតាមរយះការអាន.សរសេរ.បន្តវេនកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរុងរឿងតាមរយៈការអាននិងសរសេរសៀវភៅ ។អភិបាលស្រុករលាប្អៀរលោក យ៉ុងសាវុទ្ធី បានធ្វើការផ្តាំផ្ញើរដល់លោកគ្រូអ្នកគ្រូទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើការអប់រុំណែនៃតាមរយះការអាននិងសរសេរដែលធ្វើអោយប្អូនៗកុមានិងយុវជនយើងបំរើការងារផ្សេងៗនៅគ្រាដែលប្រទេសជាតិកុំពង់ស្ថិតក្នុងការក៍សាងនិងអភិវឌ្ឍន៍ហើយក៍កំពង់ត្រូវការធន់ធានមនុស្សដើម្បីបំរើការងារហើយប្អូនៗជាទំពាងស្នងឬស្សីផងដែរ ។អភិបាលស្រុករលាប្អៀរបានថ្លែងអំណគុណដល់នាយកគម្រោងរបស់អង្កការសេវាកម្មកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំងតែងតែយកចិត្តទុកដាក់លើវិសយ័អប់រុំនៅក្នុងស្រុករលាប្អៀរផងដែរ ។
នៅបញ្ចប់ពិធីមានការប្រគល់ទូរសម្រាប់ការរិយាល័យតាមបណ្តាសាលាក្នុងស្រុករលាប្អៀរទាំង៣១រួមនិងសម្ភារះសឹក្សាមួយចំនួនផងដែរ ៕ ដោយសុក្ខារិន