ខេត្តស្វាយរៀង៖សត្វគោចំនួន៥ក្បាលងាប់ស្តូកស្តឹងតាមផ្លូវជាតិលេខ៣១៤Dបង្ករអោយមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍និងស្វែងរកម្ចាស់គោ។
ករណី គ្រោះថ្នាក់ ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ និង ៤៥ នាទីយប់នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២២ នៅលើ ផ្លូវ ជាតិលេខ ៣១៤D នៅត្រង់ចំណុច មុខផ្សារកំពង់រោទិ៍ ស្ថិតនៅក្នុងភូមិ ស្វាយអាណាត ឃុំ ញរ ស្រុកកំពង់ រោទិ៍ ខេត្ត ស្វាយរៀង ។
បើយោងតាមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បានធ្វេីដំណេីរពីទិសខាងត្បូងទៅទិសខាងជើងបោះពួយយ៉ាងលឿន។
ប្រភពបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានបុករះជាមួយសត្វគោចំនួន០៧ក្បាលដេកនៅលើផ្លូវជាតិហើយបណ្ដាលឱ្យសត្វគោចំនួន ០៥ក្បាលបានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។
ប្រភពបានបន្ថែមទៀថា៖ក្នុងចំណោមសត្វគោទាំង ០៥ ក្បាលដែលបានស្លាប់នោះ សត្វគោ ០៤ក្បាលជារបស់ឈ្មោះ ឆេន សុវណ្ណី ភេទ ស្រី អាយុ ៤៨ឆ្នាំ និងសត្វគោ ០១ក្បាលទៀតជារបស់ឈ្មោះ ភោគ វល័ក្ខ ភេទ ស្រី អាយុ ៤៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ក្រោយពីបង្កហេតុរួចមកអ្នកបើកបររថយន្តបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
ហើយបច្ចុប្បន្ន សត្វគោត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់គោវិញ រីឯរថយន្តបេីកបរគេចពីកន្លែងកេីតហេតុបាត់ ។
មូលហេតុ គោដេកលេីថ្នល់ ។