ខេត្តស្វាយរៀង៖លោកស្រី ញឹម ថុល ប្រធានក្រុមហ៊ុនញឹម ថុល ឯ.កអំពាវនាវពលរដ្ឋដែលមានគោក្របីកុំប្រលែងចោលសុីដំណាំរបស់ក្រុមហ៊ុនដែលនាំអោយខាតប្រយោជន៍ទាំងអស់គ្នាខណៈដំណាំអំពៅស្កររាប់រយពាន់ហិកតារបស់ក្រុមហ៊ុនកំពុងដំណើរការដាំដុះហើយមានពលរដ្ឋមួយចំនួនតូចនៅតែប្រលែងគោក្របីចោលពាសវាលពាសកាលនៅចំការដំណាំអំពៅដោយគ្មានដាក់ក្រឡូសឬចងខ្សែអោយត្រឹមត្រូវនោះទេ។
ការលើកឡើងដូច្នេះខណៈលោកស្រី ញឹម ថុល ប្រធានក្រុមហ៊ុនបាន ញឹម ថុល ឯ.កនិងលោកយាយលោតាប្រជាពលរដ្ឋនាគ្នានិមន្តព្តសង្ឃមកសូត្រមន្តធ្វើពិធីបុណ្យឡើងអ្នកតាទួលអង្គដែលស្ថិតក្នុងភូមិ ស្វាយគយ ឃុំពពែត ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
លោកស្រី ញឹម ថុល បានមានប្រសាសន៍អោយដឹងថា៖ទីទួលអ្នកតាទួលអង្គនេះមានប្រវត្តិយូរលុងណាស់មកហើយដែលមានបងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើបុណ្យឡើងអ្នកតាទួលអង្គនេះជារាងរាល់ឆ្នាំហើយបច្ចុប្បន្ននេះលោកស្រីនិងក្រុមគ្រួសារព្រមពលរដ្ឋបានថែរក្សាទីទួលនេះដោយដាំដើមឈើជាច្រើនប្រភេទទុកអោយក្មេងជំនន់ក្រោយ។
ទន្ទឹមទៅនេះលោកស្រី ញឹម ថុល ប្រធានក្រុមហ៊ុនបានអំពាវនាវដល់ពលរដ្ឋដែលមានគោក្របីកុំប្រលែងចោលសុីដំណាំរបស់ក្រុមហ៊ុនដែលនាំអោយខាតប្រយោជន៍ទាំងអស់គ្នាហើយសព្វថ្ងៃនេះខាងក្រុមហ៊ុនរបស់បានដាំដំណាំអំពៅស្កររាប់រយពាន់ហិកតាឃុំ គគីសោម .មនោរម្យ ព្រៃតាអី និងពពែត ដែលមានដំណាំរួមផ្សំជាច្រើនប្រភេទទៀតហើយអ្វីដែលគួរឲ្យព្រួយបារម្មណ៍នោះគឺបញ្ហាសត្វពាហនរបស់ប្រជាពលរដ្ឋដែលប្រលែងចោលដើសុីដំណាំអំពៅរបស់ក្រុនហ៊ុនដែលធ្វើក្រុមហ៊ុនជួបការខាតបង់យ៉ាងច្រើនផងដែរ។
លោកស្រីបានបន្តទៀតថា៖ចាប់តាំពីក្រុមហ៊ុនរបស់លោកបានធ្វើវិយោគដាក់ទុនដាំជាមួយខាងក្រុមហ៊ុនផលិតស្ករក្រៅប្រភេទគឺធ្វើឲ្យបងប្អូនពលរដ្ឋក្នុងមូលដ្ឋានមានជីវភាពល្អប្រសើរជាងមុននិងជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរជាពិសេសគឺមិនបាច់ធ្វើចំណាក់ស្រុកនោះទេព្រោះក្រុមហ៊ុនរបស់ក៏ត្រូវការកម្លាំងពលកម្មច្រើនផងដែរ៕