កំណាត់ផ្លូវជាតិលេខ៩២ប្រវែងជិត៩០គីឡូម៉ែត្រ ជាផ្លូវក្រវាត់ព្រំដែនតភ្ជាប់ពីខេត្តស្ទឹងត្រែងទៅកាន់បន្ទាយស្រមោច ខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារចាប់ផ្តើមជួសជុល ថែទាំឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ!

ព្រះវិហារ៖តាមរយៈហ្វេសប៊ុកផេករបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានបង្ហោះថា នៅថ្ងៃសៅរ៍ ១៣រោច ខែ  ពិសាខ ឆ្នាំខាល ចត្វាស័ក  ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នេះ  ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានចាប់ផ្តើមធ្វើសកម្មភាព  ជួសជុល  ថែទាំឡើងវិញ  កំណាត់ផ្លូវជាតិលេខ៩២ ប្រវែង៨៧.៨គីឡូម៉ែត្រ   ដោយធ្វើការកៀរសម្រួល ស្រោចទឹក កិនបង្ហាប់  ដើម្បីសម្រួលដល់ការធ្វើដំណើរ  ក៏ដូចជាដឹកជញ្ជូនកសិផលនានារបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។ សូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៩២ សូមមេត្តាយោគយល់  និងបើកបរដោយប្រុងប្រយ័ត្ន  ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីជៀសវាងការកើតឡើងនូវករណីគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *