ខេត្តស្វាយរៀង៖នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធបណ្ណាគារ អ័រ ខេ R&K ស្ថិតនៅភូមិមេភ្លេីង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជិតរង្វង់មូលខាងមុខសណ្ឋាគារវ៉ៃគោ។
ពិធីនេះក៏មានអញ្ជើញចូលពីសំណាក់អស់លោក លោកស្រី ប្រធានមន្ទីរ ស្ថាប័ន នានាជុំវិញខេត្ត បងប្អូនអាជីវករជាច្រើននាក់ផង។
បើតាមលោកស្រីអ្នកស្រី លី ចាន់ធូនិងអ្នកស្រី កង ដួងសុវណ្ណដា ដែលជាម្ចាស់បណ្ណាគារ អ័រ ខេ បានមានប្រសាសន៍ឲ្យដឹងថា៖ចំពោះបណ្ណាគារ អ័រ ខេ រៀបចំដោយមានលក្ខណៈស្តង់ដា មានលក់នូវសម្ភារគ្រប់ប្រភេទ ដូចជា សម្ភារសិក្សា សម្ភារប្រេីប្រាស់តាមការិយាល័យ វត្ថុអនុស្សាវរីយ៍ ផ្សេងៗ សម្ភារៈរបស់ក្មេងលេង និងសម្ភារប្រេីប្រាស់នៅតាមគេហដ្ឋានជាច្រើនមុខទៀត។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា៖ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក៏ដូចការចូលរួមអភិវឌ្ឍន៍ក្នុងខេត្តស្វាយរៀងរបស់យើងអោយមានការរីកចម្រើនហើយបណ្តាគារ អ័រ ខេ ដែលទើបសម្ពោធនាថ្ងៃនេះបានជួយសម្រួលបំពេញរាល់តម្រូវការសម្ភារៈ ការិយាល័យ សម្ភារៈសិក្សា គ្រប់ប្រភេទសំបូរបែបដែលងាយដល់សិស្សានុសិស្សសសម្រាប់ប្រើប្រើសក្នុងការសិក្សា។
សូមជម្រាបជូនថា បណ្តាគារអ័រ ខេ ជាបណ្តាគារមួយដែលមានវត្តមាននៅក្រុងស្វាយរៀងរៀបចំដោយមានលក្ខណៈស្តង់ដា មានលក់នូវសម្ភារគ្រប់ប្រភេទ ដូចជា សម្ភារសិក្សា សម្ភារប្រេីប្រាស់តាមការិយាល័យ វត្ថុអនុស្សាវរីយ៍ ផ្សេងៗ និងសម្ភារប្រេីប្រាស់នៅតាមគេហដ្ឋានរាប់រយប្រភេទទៀត។