កំពង់ធំ : នៅរសៀល ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ ឯកឧត្តម កើត រិ ទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បាន ថ្លែងថាៈ តុលាការ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និង មន្ត្រីរដ្ឋបាល តុលាការ ទាំងអស់ ព្រមទាំង ស្ថាប័ន ពាក់ព័ន្ធ ត្រូវ រួមគ្នា បន្ត សម្រេច ឱ្យបាន ជោគជ័យ នៅក្នុង យុទ្ធនាការ ដោះស្រាយ ការកកស្ទះ សំណុំរឿង ព្រហ្មទណ្ឌ សម្រាប់ សាលាដំបូង និង អយ្យការ អម សាលាដំបូង ខេត្តកំពង់ធំ ។
ឯកឧត្តម.រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បាន ថ្លែង បែបនេះ នាឱកាសលោក និង ឯត្តម ងួន រតនៈ អភិបាលខេត្ត កំពង់ធំ ព្រមទាំង ប្រធាន តុលាការ លោក ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ប្រធាន មន្ទីរ ជុំវិញ ខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ ថ្នាក់ បាន អញ្ជើញ ចូលរួម ប្រកាស តែងតាំង និង ចូលកាន់ មុខតំណែង របស់លោក ផូង វណ្ណៈ ជា ប្រធាន សាលាដំបូង ខេត្តកំពង់ធំ ជំនួស លោក លាង សួគ៌ ដែល បាន ផ្ទេរ ភារកិច្ច ទៅជា សមាជិក នៃ ឧ ត្ត ម ក្រុមប្រឹក្សា នៃ អង្គចៅក្រម នៃ ព្រះរាជាណាចក្រ កម្ពុជា ។
ក្នុងឱកាស នោះ ឯកឧត្តម កើត រិ ទ្ធ បាន ថ្លែងអំណរគុណ ចំពោះ លោក អភិបាល ខេត្តកំពង់ធំ អាជ្ញាធរ ដែនដី មន្ទីរ អង្គភាព ពាក់ព័ន្ធ និង កងកម្លាំងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់លំដាប់ ថ្នាក់ ទាំងអស់ ដែល បានផ្តល់ ការគាំទ្រ និងផ្តល់ កិច្ចសហការ ល្អ ជាមួយ សាលាដំបូង ខេត្តកំពង់ធំ និង អយ្យការ អម សាលាដំបូង ខេត្តកំពង់ធំ ក្នុងការ ដោះស្រាយ រក យុត្តិធម៌ ជូន ប្រជាពលរដ្ឋ នាពេល កន្លងមកនេះ និង ស្នើ ឲ្យ មាន កិច្ចសហការ ល្អ ជាមួយ សាលាដំបូង និង អយ្យការ អម សាលាដំបូង ខេត្តកំពង់ធំ បន្តទៀត ជាពិសេស ជាមួយ លោក ផូង វណ្ណៈ ប្រធាន សាលាដំបូង ខេត្តកំពង់ធំ ដែល ទើបនឹង ចូលកាន់ តំណែង ថ្មី នាពេលនេះ ។
ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បាន មានប្រសាសន៍ សម្រាប់ ជា ផលប្រយោជន៍ ដល់ ប្រជាពលរដ្ឋ និង បម្រើ ឲ្យ វិស័យ យុត្តិធម៌ ទាំងមូល ថាៈ ” ខ្ញុំ សូម ឆ្លៀតឱកាស នេះ ដើម្បី បញ្ជាក់ជូន គណៈអធិបតី ក្នុង អង្គពិធី ថា លោក លាង សួគ៌ គឺ ត្រូវបាន ជ្រើសតាំង ដោយ រដ្ឋសភា ជា សមាជិក នៃ ឧ ត្ត ម ក្រុមប្រឹក្សា នៃ អអង្គចៅក្រម។
លោក រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បាន បន្ថែមទៀតថាៈ ជោគជ័យ នៅក្នុង ការដោះស្រាយ ការកកស្ទះ សំណុំរឿង ព្រហ្មទណ្ឌ នៅ ខេត្តកំពង់ធំ នេះ ពុំមែន ជា ស្នាដៃ តែមួយគត់ របស់លោក លាង សួគ៌ ម្នាក់ឯង នោះទេ វា គឺជា ស្នាដៃ ដែល កើត ចេញមក ពី ការរួមសាមគ្គីគ្នា ពី សំណាក់ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជ រង អាជ្ញាធរ ដែនដី មន្ត្រីរាជការ ទាំងអស់ ដែល ស្ថិតនៅក្រោម សាលាដំបូង និង អយ្យការ អម សាលាដំបូង ខេត្តកំពង់ធំ បូក ជាមួយនឹង មន្ត្រីនគរបាល យុត្តិធម៌ មន្ត្រី អនុវត្ត ច្បាប់ ពាក់ព័ន្ធ ផ្សេងទៀត ដែល បាន ចូលរួមចំណែក ក្នុងការ អនុវត្ត ការដោះស្រាយ ការកកស្ទះ សំណុំ រឿងនេះ ដើម្បី ជា ផលប្រយោជន៍ ក្នុងការ បម្រើសេវា យុត្តិធម៌ ជូន ប្រជាពលរដ្ឋ ។
សាលាដំបូង ខេត្តកំពង់ធំ កន្លងមក បាន សហការ ល្អ ដល់ ការផ្តល់សេវា យុត្តិធម៌ ជូន ប្រជាពលរដ្ឋ ការចូលរួម ក្នុងការ ថែរក្សា សណ្ដាប់ធ្នាប់ សន្តិសុខ សាធារណៈ ជាដើម ដូច្នេះ ខេត្តកំពង់ធំ មាន មោទនភាព ដោយសារ ប្រធាន សាលាដំបូង ត្រូវបានតែងតាំង ជា សមាជិក ឧ ត្ត ម ក្រុមប្រឹក្សា នៃ អង្គចៅក្រម តាមរយៈ ការបោះឆ្នោត ជ្រើសតាំង ដោយ រដ្ឋសភា នៃ ព្រះរាជាណាចក្រ កម្ពុជា គឺជា ប្រធាន សាលាដំបូង ដែល បាន ដឹកនាំ ការងារ មួយ ដ៏ ជោគជ័យ លើសពីនេះ មិន ត្រឹមតែ ក្នុង ក្របខ័ណ្ឌ នៃ យុទ្ធនា ការដោះស្រាយ ការកកស្ទះ នោះទេ ។