សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តព្រះវិហារប្រជុំពិភាក្សាឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់អណ្ណត្តិទី៥

ព្រះវិហារ៖ល្ងាចថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២២សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ បានបើកកិច្ចប្រជុំពិភាក្សាឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់អណ្ណត្តិទី៥ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមដោយមានការចូលរួមពីសមាជិក សមាជិការបស់សាខាសមាគមនសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំពីភាក្សានេះដែរលោក វេជ្ជបណ្ឌិតឯកទេស នុត សុធា ប្រធានសាខាសមាគមបានលើកឡើងចំនួន២ចំណុចដើម្បីយកមកពិភាក្សារួមមាន៖

១.ឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខាសមាគមទាំអស់ត្រៀមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២។

២.ថ្នាក់ដឹកនាំ សមាជិក សមាជិកា សាខាសមាគមដែលមានឈ្មោះសង្កេតការណ៍បោះឆ្នោត ត្រៀមចុះសង្កេតការណ៍តាមគោលដៅដែលបានព្រៀងទុក។

ជាចុងក្រោយ លោក នុត សុធា ប្រធានសមាគម បានណែនាំដល់សមាជិក សមាជិការ ទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណៈបក្សប្រជាជនទាំអស់គ្នា ដើម្បីប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍ដល់ឃុំ សង្កាត់របស់យើងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *