ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារសហការជាមួយសមត្ថកិច្ចបន្តចុះបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃយ៍តាមកំណាត់ផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ព្រះវិហារ៖ក្នុងទិសដៅការពារនិងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍  ដែលតែងកេីតមានឡេីងនៅតាមដងផ្លូវ  ដោយសារយានយន្តកែឆ្នៃខុសលក្ខណះបច្ចេកទេស  ពិសេសគោយន្តកន្ត្រៃយ៍ដែលមិនមានបំពាក់ភ្លេីងសញ្ញាត្រឹមត្រូវនោះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត  បានធ្វេីការសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃយ៍  តាមកំណាត់ផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានចំនួន ១០២គ្រឿង ស្មើនឹង ៤០០សន្លឹក។

ក្រុមការងារបានធ្វេីការណែនាំដល់ម្ចាស់គោយន្ត  ត្រូវរក្សា  ការពារ  ស្ទីកឃ័រ  ដែលបានបិទនៅលេីគោយន្តនេះ  កុំឱ្យឆាប់ខូចឫរហែក  ពិសេសការពារកុំឱ្យកូនចៅតូចៗបកលែង  ព្រោះស្ទីកឃ័រនេះមានសារ:សំខាន់ខ្លាំងណាស់  អាចការពារយេីងនិងអ្នកដ៍ទៃពីគ្រោះថ្នាក់ចរាចរណ៍បាន  ពិសេសការបេីកបរនៅពេលយប់។

សូមចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា!

You might like

Leave a Reply

Your email address will not be published. Required fields are marked *