លោក ឈឹម ចិន អភិបាលរងក្រុងខេមរៈភូមិន្ទ ៖ ប្រជាការពារ ជាកម្លាំង ដ៏សំខាន់ រក្សាសុវត្ថិភាព សន្តិសុខ ជូន ប្រជាពលរដ្ឋ

 

កោះកុងៈ លោក ឈឹម ចិន អភិបាលរងក្រុងខេមរៈភូមិន្ទ និងអមដំណើរដោយ លោក លឹម ឌី ចៅសង្កាត់ដងទង់ ព្រមទាំងមេភូមិទាំងបួនក្នុងសង្កាត់បងដែរ បានអញ្ជើញជួបសំណេះសំណាលនិងនិងចែកអំណោយអេកូមម៉ាកMOTOROLA និងថវិកាមួយចំនួនដល់ ប្រជាការពារភូមិ ចំនួន២១ នាក់ក្នុងសង្កាត់ដងទង់  នៃក្រុងខេមរៈភូមិន្ទដែលជាអំណោយរបស់សប្បុរសជន ទទួលបានតាមរយៈ លោក លឹម ឌី ចៅសង្កាត់ដងទង់ ពិធីត្រូវបានរៀបចំឡើងក្នុងសាលាសង្កាត់ដងទង់ ខេត្តកោះកុង នៅថ្ងៃទី៦ ខែកុម្ភ ឆ្នាំ២០២០ ។ក្នុងនោះ លោក ឈឹម ចិន លើកឡើងថា ប្រជាការពារជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិ ឃុំ របស់យើង ហើយកម្លាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាល នគរបាលឃុំ ដើម្បីទប់ស្កាត់រាល់ បទល្មើសដែល កើតមានឡើង ក្នុងមូលដ្ឋាន។

លោកអភិបាលរងក្រុងក៏បានស្នើឲ្យ ប្រជាការពារទាំងអស់ ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល ។សប្បុរស់ជនរួមមាន ទី១/លោក សំ វីរៈ ព្រមទាំងគ្រួសារឧបត្ថម្ភអាយកូមម៉ាក  MOTOROLAជំនួន 10 គ្រឿង ទី២/ លោកឧត្តមសេនីយ៍ត្រី ដាត់ គយណូ ឧបត្ថម្ភចំនួន10 គ្រឿងព្រមទាំង  ឯ.ឧ ផៃធូន  ផ្លាមកេសន ទីប្រឹក្សាក្រសួងមហាផ្ទៃ  ឧបត្ថម្ភប្រជាការពារក្នុងម្នាក់ទទួលបានថវិកា២ម៊ឺនរៀល ។ ក្នុងពិធីសំណេះសំណាលនោះ លោកអភិបាលរងក្រុងក៏ដូចជាលោកចៅសង្កាត់ដងទង់  ក៏បានផ្តល់នូវ អាយកូមម៉ាក MOTOROLA និងថវិកា ២មុឺនរៀល ដល់ប្រជាការពារទាំងចំនួន ២១នាក់ ផងដែរ៕ sks

You might like

Leave a Reply

Your email address will not be published. Required fields are marked *